ភាបតានតឹងនៅអេហ្ស៊ីបមិនទាន់បន្ធូស្រាលឡើយ

(VOVworld) – នាថ្ងៃទី ២៨ មិថុនា រណសិរ្សសង្គ្រោះជាតិ (NSF) ជាកំលាំងប្រឆាំងស្នូល
នៅអេហ្ស៊ីបបានដាស់តឿនប្រធានាធិបតីប្រទេសនេះ លោក Mohamed Morsi លាលែង
ពីដំណែងនិងដំណើរការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់។ កំលាំងប្រឆាំងនេះ
ក៏បានអះអាងថា៖ ជនអេហ្ស៊ីបរាប់លាននាក់នឹងធ្វើប៉ាតុកម្មសន្តិភាព នាថ្ងៃទី ៣០ មិថុនា
ខាងមុខ ដើម្បី “សម្តែងឆន្ទៈនិងគោលបំណងរបស់ប្រជាជនអេហ្ស៊ីបនិងនាំបដិវត្តវិលត្រ
ឡបមក វិញត្រូវតាមដំណើរ”។ NSF គាំទ្រការផ្តើមគំនិតអំពីការបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលមានលទ្ធភាពដោះស្រាយរាល់បញ្ហាសេដ្ឋកិច្ចសន្តិសុខនិងសង្គមក្នុងដំណាក់កាល
អន្តរកាល ឆ្ពោះទៅការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ