ភាពតានតឹងកើតមានក្នុងទំនាក់ទំនងចិន-ជប៉ុន

VOV-  ​ព្រឹកថ្ងៃទី​១៩សីហា ជនជាតិជប៉ុនចំនួន​១០នាក់បានឡើងកោះ Uotsuri 
ចំណុះប្រជុំកោះមានជំលោះ Senkaku ។ទីភ្នាក់ងារសារព័ត៍មាន  Kyodo បានផ្សាយ

ភាពតានតឹងកើតមានក្នុងទំនាក់ទំនងចិន-ជប៉ុន - ảnh 1
​ប៉ាតុកម្មប្រឆាំងជំទាស់ជប៉ុននៅចិន(Image:Internet)

ថា៖ជនជប៉ុនចំនួន​១០នាក់នេះបានចាកចេញពី  Isigaki​ នាយប់ថ្ងៃទី​១៨សីហាដោយ
នាវានេសាទត្រី១​ហើយហែលពីនាវានេះទៅកាន់កោះUotsuri  ​នាម៉ោង​៧នឹង៣០នាទី
ថ្ងៃទី​១៩សីហា។Uotsuri  ជាកោះធំបំផុតក្នុងចំណោមកោះទាំង​៥ចំណុះប្រជុំកោះមាន
ជំលោះSenkaku ។ កាយវិការនេះប្រព្រិត្តទៅក្នុងកាលះទេសះទំនាក់ទំនងរវាងប្រទេស

ទាំង២​ជប៉ុននឹងចិនកើតតានតឹងជំវីញប្រជុំកោះនេះ។​ថ្ងៃទី​១៥សីហាកន្លងទៅកំលាំង
ទ័ពការពារសមុទ្រជប៉ុនបានចាប់ខ្លួន​សកម្មជនចិនចំនួន​១៤នាក់ដោយមូលហេតុរំលោភ

លើដែនសមុទ្រនឹងឡើងកោះ១នៃប្រជុំកោះមានជំលោះ។ថ្ងៃទី​១៧សីហាភាគីជប៉ុនបាន

នីរទេសជនជាតិចិនទាំងនេះ។ក្នុងពេលនោះទីភ្នាក់ងារសារព័ត៍មានចិនបានផ្សាយថា៖

ព្រឹកថ្ងៃទី​១៩សីហា​​ប្រជាជនចិននៅទីក្រុង១ចំនួន​បានធ្វើបាតុកម្មប្រឆាំងជំទាស់បណ្តា

សកម្មជនជប៉ុនដែលទៅកាន់ប្រជុំកោះមានជំលោះ។មុននោះថ្ងៃទី​១៨សីហា​ចិនបាន

ប្រគល់កំណត់ទូតទៅឲ្យភាគីជប៉ុនដោយសំណូមពរបណ្តាសមាជីកសភានឹងសកម្មជន

ជប៉ុនលុបចោលផែនការទៅកាន់ប្រជុំកោះមានជំលោះនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ