ភាពតានតឹងកាន់តែកើនឡើងជាបន្តទៀតនៅច្រកសមុទ្រហុមមូស ( Hormuz)

(VOVWORLD) - នៅក្នុងសេចក្តីប្រកាសនាពេលថ្មីៗនេះ ទីភ្នាក់ងារទំនាក់ទំនងសាធារណៈនៃកងកម្លាំងឆ្មាំការពារបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងថានាវា "Stena Impero" (ដាក់ទង់ជាតិអង់គ្លេស) ត្រូវបានចាប់ខ្លួនតាមសំណើរបស់អង្គការនាវាចរណ៍និងកំពង់ផែ Hormozgan នៅពេលដែលនាវានេះបានឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសារមិនគោរពតាមបទកំណត់ស្តីពីការធ្វើនាវាចរណ៍អន្តរជាតិនោះឡើយ "។
ភាពតានតឹងកាន់តែកើនឡើងជាបន្តទៀតនៅច្រកសមុទ្រហុមមូស ( Hormuz) - ảnh 1 ភាពតានតឹងកាន់តែកើនឡើងជាបន្តទៀតនៅច្រកសមុទ្រហុមមូស ( Hormuz)

ឧត្តមសេនីយ៍ត្រី Ramezan Sharif បានមានប្រសាសន៍ថា នៅពេលដែលត្រូវចាប់ខ្លួននោះ នាវាដឹកប្រេង "Stena Impero" កំពុងត្រូវបាននាវាចម្បាំងអង់គ្លេសអមដំណើរហើយលោកក៏បានចោទប្រកាន់ថានាវា Stena Impero ព្យាយាមជ្រៀតឈានចូលទៅក្នុងច្រកសមុទ្រ Hormuz នាពេលនោះ ដោយមិនអើពើរពីបទកំណត់ស្តីពីការធ្វើនាវាចរណ៍ ព្រមទាំងអាចបង្កឲ្យមានហានិភ័យនៃការប៉ះគ្នាជាមួយនាវាផ្សេងៗទៀតនៅពេលដែលនាវាដឹកប្រេងនេះបានទៅខុសទិសដៅផងដែរ។

          នាបច្ចុប្បន្ន នាវា Stena Impero មានសមាជិកនាវឹកចំនួន ២៣ នាក់នៅលើនាវា ដែលត្រូវបានបញ្ជូនទៅកាន់កំពង់ផែ Bandar Abbas នៃប្រទេសអ៊ីរ៉ង់ហើយនាវឹកទាំងនេះនៅតែបន្តនៅលើនាវានេះរហូតដល់ពេលការស៊ើបអង្កេតរបស់មន្ត្រីអ៊ីរ៉ង់បានបញ្ចប់។ នៅពេលដែលចាប់ខ្លួន នាវានេះមានជនជាតិហ្វីលីពីនម្នាក់    ជនជាតិឥណ្ឌាចំនួន ១៨ នាក់ រុស្ស៊ីចំនួន ៣ នាក់ និងឡាតវីម្នាក់។ ទីភ្នាក់ងារជ្រើសរើសនាវឹកបានឲ្យដឹងថា គ្មានអ្នករងរបួសទេ ហើយនាវឹកទាំងអស់សុទ្ធតែមានសុវត្ថិភាពនិងសុខភាពល្អផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ