ភាពតានតឹងជុំវិញករណីចារបុរស Skripal៖ រុស្ស៊ី និងអង់គ្លេសមានជំនួប ជាន់ខ្ពស់ដើមដំបូង

(VOVWORLD) -នាថ្ងៃទី ១៦ ខែកុម្ភៈអនុរដ្ឋមន្ត្រីទីមួយការបរទេសរុស្ស៊ី លោក Vladimir Titov មានជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស ទទួលបន្ទុក អឺរ៉ុប លោក Alan Duncan នៅខាងក្រៅកិច្ចប្រជុំសន្តិសុខ Munich (ប្រទេសអាល្លឺម៉ង)។ 
ភាពតានតឹងជុំវិញករណីចារបុរស Skripal៖ រុស្ស៊ី និងអង់គ្លេសមានជំនួប  ជាន់ខ្ពស់ដើមដំបូង - ảnh 1 អតីតចារបុរស l Sergei Skripal នៅតុលាការយុត្តិធម៌យោធាមួយនៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី(រូបថត៖ VNA)

នេះគឺជាជំនួបជាន់ខ្ពស់បំផុតដើមដំបូងរវាងប្រទេសទាំងពីរក្នុងអំឡុងពេលជិត ១ឆ្នាំ កន្លតទៅ គិតតាំងពីពេលកើតមានការបំពុលចារបុរសជនជាតិរុស្ស៊ី លោក Sergei Skripal កាលពីខែមីនា នៅទីក្រុង Salisbury ប្រទេសអង់គ្លេស ដែលធ្វើឲ្យទំនាក់ទំនងទ្វេភាគីជាប់គាំង។ តាមសេចក្តីប្រកាសរបស់ការិយាល័យក្រសួងការបរទេសអង់គ្លេសថា នៅក្នុងជំនួបនេះ លោក Duncan បានសង្កត់ធ្ងន់ថានៅតែមានការខ្វែងគំនិតគ្នាជាច្រើនរវាងប្រទេសទាំងពីរ ហើយភាគីរុស្ស៊ីគប្បីជ្រើសរើសទិសដៅផ្សេង ហើយធ្វើសកម្មភាពដូចជាដៃគូមានការទទួលខុសត្រូវ មុនពេលមានការផ្លាស់ប្ដូរថ្មីក្នុងទំនាក់ទំនងរវាងអង់គ្លេស និងរុស្ស៊ី។ លោក Duncan បានអះអាងថាទីក្រុងឡុងដ៍នឹងបន្តស្ថាបនា ក៏ដូចជាពង្រឹងជំនួបប្រាស្រស័យវប្បធម៌ និងប្រជាជនជាមួយរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ