ភាពតានតឹងនៅឈូងសមុទ្រពែក្យ៖ បញ្ចៀសការកើនឡើងភាពតានតឹងជាមួយកាតា

(VOVWORLD) -
ភាពតានតឹងនៅឈូងសមុទ្រពែក្យ៖ បញ្ចៀសការកើនឡើងភាពតានតឹងជាមួយកាតា - ảnh 1ភាពតានតឹងនៅឈូងសមុទ្រពែក្យ៖ បញ្ចៀសការកើនឡើងភាពតានតឹងជាមួយកាតា 

មន្ត្រី ១ រូប នៃកងទ័ពអេមីរ៉ាតអារ៉ាប់រួម (UAE) បានឲ្យដឹងថា កងទ័ពប្រទេសនេះទទួលបានការបញ្ជាថាមិនឲ្យធ្វើអ្វីៗគ្រប់បែងយ៉ាងដែលបណ្ដាលឲ្យវិបត្តិការទូតរយៈពេល៧ខែកន្លងទៅជាមួយកាតាមានភាពអាក្រក់ទៅ។ ទង្វើនេះអាចបន្ធូស្រាលភាពតានតឹងដែលទាក់ទិននឹងការចោទប្រកាន់ទៅវិញទៅមកចំពោះបណ្ដាជើងហោះហើយោធានៃភាគីនីមួយៗ។ ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានដែលបានប្រព្រឹត្តិទៅនៅទីក្រុង Abu Dhabi កាលពីថ្ងៃទី ២៣ មករា នោះ ឧត្តមសេនីយ៍ត្រីបំរុងកងទ័ពអាកាស លោក Helal Saeed al-Qubaisi បានលើកច្បាស់ថា កងកម្លាំងនេះទទួលបានបទបញ្ជា មិនឲ្យបង្កើនភាពតានតឹង និងប្តេជ្ញារក្សាសុវត្ថិភាពនិងសន្តិសុខក្នុងតំបន់”។ តាមនោះយន្តហោះយោធារបស់ UAE នឹងហោះហើរតាមផ្លូវផ្សេងមួយទៀត បញ្ចៀសលទ្ធភាពស្ទាក់ដំណើរ ពីយន្តហោះចម្បាំងកាតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ