ភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្យ៖ អេហ្ស៊ីបអះអាងមិនទទួលយកកិច្ចព្រមព្រៀងជាមួយកាតា

(VOVWORLD) - នាថ្ងៃទី ២៥ កក្កដា អេហ្ស៊ីបបានព្រមានសហភាពអឺរ៉ុប (EU) ថា៖ ប្រទេសអារ៉ាប់ទាំង ៤ នឹងមិនទទួលយក កិច្ចព្រមព្រៀងណាជាមួយកាតា ដែលទាក់ទិនដល់ភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យនៅឡើយទេ។ 
ភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្យ៖ អេហ្ស៊ីបអះអាងមិនទទួលយកកិច្ចព្រមព្រៀងជាមួយកាតា  - ảnh 1 ភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្យ៖ អេហ្ស៊ីបអះអាងមិនទទួលយកកិច្ចព្រមព្រៀងជាមួយកាតា 

(VOVworld) – នាថ្ងៃទី ២៥ កក្កដា អេហ្ស៊ីបបានព្រមានសហភាពអឺរ៉ុប (EU) ថា៖ ប្រទេសអារ៉ាប់ទាំង ៤ នឹងមិនទទួលយក កិច្ចព្រមព្រៀងណាជាមួយកាតា ដែលទាក់ទិនដល់ភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យនៅឡើយទេ។ បន្ទាប់ពីការចរចារជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចាករបរទេស EU លោកស្រី Federica Mogherini នៅទីក្រុង Brussels បែលហ្ស៊ីក រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry បានប្រកាសថា៖ កាតាត្រូវយល់ព្រមរាល់សំណូមពររបស់អេហ្ស៊ីប អារ៉ាប់ប៊ីសាអ៊ូឌីត Bahrain និងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួមសិន។ ថ្លែងមតិនៅសន្និសីទ កាសែត លោក  Shoukry បានសង្កត់ធ្ងន់ទៀតថា៖ នេះមិនជាបញ្ហាចរចារទេ។ បណ្ដាប្រទេសនេះមិនចរចារជាមួយលទ្ធិភេវរកម្មក្រោមរូបសណ្ឋានណាមួយ ឡើយ។ ក្នុងពេលដែល កាតាអនុវត្តវិធានការចាំបាច់ដើម្បីក្លាយទៅជាដៃគូមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម នោះគឺវិបត្តិការទូតនេះនឹងត្រូវបានដោះស្រាយ ទាំងស្រុង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ