ភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្ស៖អ៊ីរ៉ង់អំពាវនាវឲ្យអឺរ៉ុបបញ្ចុះបញ្ចូលភាគីទាក់ទិននានា

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif នាថ្ងៃទី ២៦ មិថុនា បានអំពាវនាវឲ្យអឺរ៉ុបប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីជំរុញឲ្យភាគី ទាក់ទិននានាដំណើរការកិច្ចសន្ទនា សំដៅឆ្ពោះទៅដោះស្រាយវិបត្តិនៅតំបន់ ឈូងសមុទ្រពែក្សនាបច្ចុប្បន្ន 
ភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្ស៖អ៊ីរ៉ង់អំពាវនាវឲ្យអឺរ៉ុបបញ្ចុះបញ្ចូលភាគីទាក់ទិននានា - ảnh 1 រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif (រូបថត៖EPA/TTXVN)

(VOVworld) - រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif នាថ្ងៃទី ២៦ មិថុនា បានអំពាវនាវឲ្យអឺរ៉ុបប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីជំរុញឲ្យភាគី ទាក់ទិននានាដំណើរការកិច្ចសន្ទនា សំដៅឆ្ពោះទៅដោះស្រាយវិបត្តិនៅតំបន់ ឈូងសមុទ្រពែក្សនាបច្ចុប្បន្ន ដែលកើតមានឡើងក្រោយពីអារ៉ាប់ប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម អេហ្ស៊ីបនិងបារ៉ែនកាត់ផ្ដាច់ទំនាក់ទំនងជាមួយកាតាកាលពី ដើមខែមិថុនាកន្លងទៅ។

        នាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសបារ៉ែនលោក Sheikh Khalid bin Ahmed al-Khalifa បានចោទប្រកាន់កាតាពីការបង្កឡើងស្ថានភាពឡើងជណ្ដើរខាង យោធាក្នុងតំបន់ទាក់ទិនដល់វិបត្តិការទូតពោលខាងលើ។តាមលោកថា ការដែល កងទ័ពរទេសចូលក្នុងកាតាបានបង្កឡើងស្ថានភាពឡើងជណ្ដើរខាងយោធានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ