ភាពតានតឹងនៅបន្តទាក់ទិនដល់ជំលោះប្រជុំកោះរវាងចិននិងជប៉ុន

(VOV)-នាថ្ងៃទី១៨កញ្ញា រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថាសកម្មជនចំនួន២នាក់របស់ ប្រទេសនេះបានមកដល់កោះ១ចំណុះប្រជុំកោះមានជំលោះអធិបតេយ្យភាព
ជាមួយចិនដែលតូក្យូហៅថា Senkaku និងប៉េកាំងហៅថាដាយគូរ។ តាម ប្រធាន
ខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន Osamu Fujimura ពលរដ្ឋជប៉ុនពីរនាក់ បានមក
ដល់កោះធំបំផុតក្នុងចំណោមកោះមានជំលោះពោលខាងលើ។ ដោយមានប្រតិ
កម្មពីប៉េកំាង អ្នកនាំពាក្យក្រសួងការបរទេសចិន​Hong Lei បាននាំចេញការប្រ
ឆំាងជំទាស់ចំពោះអំពើខាងលើរបស់ពលរដ្ឋជប៉ុនពីរនាក់នេះ នឹងចាត់ទុក នេះ
ជាការរំលោភដ៏ធ្ងន់ធ្ងរលើអធិបតេយ្យភាពដែនដីរបស់ចិន។ ខណៈពេលនោះ នៅក្នុងថ្ងៃដ៏ដែលកម្លាំងការពារឆ្នេរសមុទ្រជប៉ុនឲ្យដឹងថា នាវា យាមល្បាត
ចំនួន១១របស់ចិនបានឈានចូលតំបន់សមុទ្រជំវិញប្រជុំកោះមាន ជំលោះ។

ភាពតានតឹងនៅបន្តទាក់ទិនដល់ជំលោះប្រជុំកោះរវាងចិននិងជប៉ុន - ảnh 1
បាតុកម្មប្រឆំាងជំទាសជប៉ុននៅទីក្រុងShenzhenចិននៃថ្ងៃទី១៨កញ្ញា
(រូបថតៈ TTXVN)

        នៅចិន រលកបាតុកម្មប្រឆំាងជប៉ុនបានរីករាលដាលជាបន្តនៅខេត្តជាច្រើន
ក្នុងថ្ងៃទី១៨ កញ្ញា។ តាមទីភ្នាក់ងារស៊ីងហួរថា នៅខេត្តShenyang ភាគឦសាន
របស់ចិនបាតុកររាប់ពាន់នាក់នៅជិតអគ្គស្ថានកុងស៊ុលជប៉ុនដើម្បីប្រឆាំងជំទាស់
ចំពោះការដែលរដ្ឋាភិបាលជប៉ុនទើបនឹងទិញកោះ៣ក្នុងចំណោមកោះ៥ចំណុះ ប្រជុំកោះមានជំលោះ។ ប៉ូលិសចិនក៏បានដាក់ពង្រាយនៅទីក្រុងជាច្រើនដើម្បី
រក្សាសណ្តាប់ធ្នាប់និងសន្តិសុខ។

        ក្នុងសន្នសីទកាសែត១នៅប៉េកាំងនាថ្ងៃទី១៨កញ្ញា បន្ទាប់ពីកិច្ចចរចារ ជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក Leon Panetta រដ្ឋមន្រ្តីការពារជាតិចិន
Liang Guanglie បានសម្តែងក្តីសង្ឃឹមដោះស្រាយបញ្ហាជំលោះជាមួយជប៉ុន
ដោយសន្តិវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ