ភាពតានតឹងនៅអេហ្ស៊ីបកើនឡើងថែមទៀត

(VOVworld) – ភាពតានតឹងនៅអេហ្ស៊ីបកើនឡើងថែមទៀត មុនពេលការធ្វើបាតុកម្មទ្រង់
ទ្រាយធំរបស់ភាគីប្រឆាំងនៅប្រទេសនេះ គ្រោងប្រព្រឹត្តទៅនារលៀលថ្ងៃទី ៣០ មិថុនា ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ ១ ឆ្នាំនៃទិវាប្រធានាធិបតី Mohamed Morsi ឡើងកាន់
អំណាច។ នាថ្ងៃទី ២៩ មិថុនា ថ្នាក់ដឹកនាំ ទាំង ២ រូបរបស់រណសិរ្សសង្គ្រោះជាតិ (NSF)
លោក Mohamed El Baradei និង លោក Hamdeen Sabbahi បានដាស់តឿនប្រជាជនធ្វើ
បាតុកម្មដើម្បីដាក់សម្ពាធចំពោះការទាមទាឲ្យប្រធានាធិបតីលាលែងពីដំណែងនិងរៀប
ចំការបោះឆ្នោតមុនកាលកំណត់។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ព្រឹទ្ធសមាជិក
ចំនួន ៨ នាក់បានចាកចេញពីក្រុមប្រឹក្សា Shoura (ព្រឹទ្ធសភារបស់អេហ្ស៊ីប) ជាផ្លូវការ
សំដៅគាំទ្រការធ្វើបាតុកម្មរបស់ភាគីប្រឆាំង។ ក្នុងពេលនោះ ប្រធាន គណៈកម្មធិការ
សិទ្ធិមនុស្សចំណុះព្រឹទ្ធសភាអេហ្ស៊ីប លោក Ahmed Fahmy បានឲ្យដឹងថា៖ ព្រឹទ្ធសមាជិក
យ៉ាងតិបបំផុតចំនួន ២២ នាក់ បានចាកចេញ ពីព្រឹទ្ធសភា៕

ភាពតានតឹងនៅអេហ្ស៊ីបកើនឡើងថែមទៀត - ảnh 1
ប្រធានាធិបតី  Mohamed Morsi 
(Image: VOV Online)


ប្រតិកម្មទៅវិញ

ផ្សេងៗ