ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនិងចិនធ្វើឲ្យរូបិយប័ណ្ណក្នុងស្រុកនៃបណ្តា ប្រទេសអាស៊ីធ្លាក់ចុះតម្លៃ

(VOVWORLD) - ក្នុងឆ្នាំនេះ មានប្រភេទប្រាក់នៅតំបន់អាស៊ីបានធ្លាក់ចុះតម្លៃដែលប្រៀបធៀបនឹង ប្រាក់ដុលា្លរអាមេរិក ក្នុងបរិបទមានភាពតានតឹងកាន់តែកើនឡើងរវាងចិននិង អាមេរិក។ 
ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនិងចិនធ្វើឲ្យរូបិយប័ណ្ណក្នុងស្រុកនៃបណ្តា ប្រទេសអាស៊ីធ្លាក់ចុះតម្លៃ - ảnh 1រូបថតឧទាហរណ៍ (TTXVN) 

ក៏ប៉ុន្តែ អ្នកវិភាគនានាបានវាយតម្លៃចំពោះមជ្ឈដ្ឋានតម្រង់ទិស នយោបាយនៅអាស៊ីនាបច្ចុប្បន្ន មានបទពិសោធន៍ដើម្បីគ្រប់គ្រងឲ្យបានល្អ ថែមទៀតចំពោះដំណាក់កាលនានាពីមុនមក។ ចាប់តាំងពីដើមឆ្នាំនេះ ចិន ឥណ្ឌា ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ារួមជាមួយបណ្តាប្រទេសផ្សេងៗ បានឃើញផ្ទាល់ភ្នែក ប្រភេទរូបិយប័ណ្ណក្នុងស្រុកធ្លាក់តម្លៃ។ សេដ្ឋវិទូបានបង្ហាញពីកត្តានានា ដែលធ្វើឲ្យប្រភេទប្រាក់ក្នុងតំបន់បានធ្លាក់ចុះ ក្នុងនោះមានផលប៉ះពាល់ដល់ពី ការលំបាកផ្នែកហិរញ្ញវត្ថុនៅប្រទេសទួរគី។ ជាពិសេសកឺក្តីព្រួយបារម្ភនៃមជ្ឈដ្ឋាន  វិនិយោគខណៈដែលកំពុងពិចារណាបោះទុនចូលមកកាន់អាស៊ី ដោយសារ សង្គ្រាមពាណិជ្ជកម្មអាមេរិកនិងចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ