ភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន៖ រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនមាន ល្បិចកលនយោបាយក្នុងការប៉ះទង្គិចនៅសមុទ្រខ្មៅ

(VOVWORLD) -     ថ្លែងមតិក្នុងវេទិកាហិរញ្ញវត្ថុនៅទីក្រុងរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាថ្ងៃទី២៨ ខែវិច្ឆិកា បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន  លោក Petro Poroshenko កំពុងឆ្លៀតយកឱកាសនៃស្ថានភាពតានតឹងរវាងប្រទេសទាំងពីរនៅលើសមុទ្រខ្មៅ ដើម្បីបង្កើនអត្រាគាំទ្រមុនពេលចាប់ផ្តើម     ការបោះឆ្នោតសកលនៅអ៊ុយក្រែន ឆ្នាំ ២០១៩។
ភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន៖ រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនមាន    ល្បិចកលនយោបាយក្នុងការប៉ះទង្គិចនៅសមុទ្រខ្មៅ - ảnh 1 ប្រធានាធិបតីអ៊ុយក្រែន  លោក Petro Poroshenko

លោក Vladimir Putin បានឲ្យដឹងថា ករណីនៅសមុទ្រខ្មៅគឺជា "ឧប្បត្តិហេតុព្រំដែន" ហើយការដែលទីក្រុង Kiev  បានប្រកាសស្ថានភាពសង្គ្រាមគឺជា "ប្រតិកម្មហួសហេតុមួយ"។ លើសពីនេះទៀតលោក Vladimir Putin បានលើកច្បាស់ទៀតថា នាវាអ៊ុយក្រែនមិនបានគោរពតាមច្បាប់ឲ្យបានត្រឹមត្រូវនៅពេលដែលឆ្លងកាត់ច្រកសមុទ្រ Kerch ចូលក្នុងសមុទ្រ Azov នៃដែន      សមុទ្ររុស្ស៊ី និងមិនបានឆ្លើយតបទៅនឹងការទាក់ទងតាមរយៈវិទ្យុពីកម្លាំងឆ្មាំសមុទ្រព្រំដែន    រុស្ស៊ីនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ