ភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន៖ សហភាព​អឺរ៉ុប​មិនទាន់​សម្រច​ដាក់​ទណ្ឌកម្ម​បំពេញបន្ថែម​លើម៉ូស្គូឡើយ

(VOVWORLD) -សហភាពអឺរ៉ុប (EU) បានឲ្យដឹងថា បានដាក់បញ្ចូលមនុស្សចំនួន ៩ នាក់ ទៅក្នុងបញ្ជីខ្មៅដោយសារជាប់ពាក់ព័ន្ធនឹងការបោះឆ្នោតនៅតំបន់អ៊ុយក្រែនប៉ែកខាងកើតកាលពីខែមុន ប៉ុន្តែគ្មានសញ្ញាថា នឹងដាក់ទណ្ឌកម្មបន្ថែមប្រឆាំងជំទាស់ម៉ូស្គូដែលជាប់ពាក់ព័ន្ធនឹងភាពតានតឹងរវាងរុស្ស៊ីនិង  និងអ៊ុយក្រែននៅសមុទ្រ Azov នាពេលថ្មីៗនេះឡើយ។
ភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន៖ សហភាព​អឺរ៉ុប​មិនទាន់​សម្រច​ដាក់​ទណ្ឌកម្ម​បំពេញបន្ថែម​លើម៉ូស្គូឡើយ - ảnh 1 ច្រកសមុទ្រ Kerch (TTXVN)

យោងតាមសេច្ដីប្រកាសខាងលើ ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេស EU នៅទីក្រុងព្រុចសែល នាថ្ងៃទី ១០ ខែធ្នូនោះ មជ្ឈដ្ឋានមន្ត្រី EU បានឲ្យដឹងថា កិច្ចប្រជុំនេះមិនទាន់បានចេញសេចក្ដីសម្រេចអំពីការដាក់ទណ្ឌកម្មបំពេញបន្ថែមលើរុស្ស៊ី ក្រោយពី ការប៉ះទង្គិចរវាង ម៉ូស្គូនិងគៀវនៅច្រកសមុទ្រ Kerch នៅឧបទ្វីប Crimea ។ EU  នឹងពិចារណាលើការបង្កើនការជួយឧបត្ថម្ភអ៊ុយក្រែន ក្រោយពីពេលរុស្ស៊ីបញ្ចូលជាមួយឧបទ្វីប Crimea  ឡើងវិញកាលពីឆ្នាំ២០១៤។ បណ្ដារដ្ឋមន្ត្រី EU ក៏បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស អ៊ុយក្រែនលោក Pavlo Klimkin អំពីការដែល EU ជួយឧបត្ថម្ភ អ៊ុយក្រែន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ