ភាពតានតឹងរវាងឥណ្ឌូនេស៊ីនិងអូស្រ្តាលីដោយការលួចស្តាប់ទូរស័ព្ទ

ភាពតានតឹងរវាងឥណ្ឌូនេស៊ីនិងអូស្រ្តាលីដោយការលួចស្តាប់ទូរស័ព្ទ - ảnh 1
ប្រធានាធីបតីឥណ្ឌូនេស៊ី លោក Susilo Bambang Yuhoyono

(VOVworld)-ប្រធានាធីបតីឥណ្ឌូនេស៊ី លោក Susilo Bambang Yuhoyono ឲ្យ
ដឹងថា ឥណ្ឌូនេស៊ី បានផ្អាកកិច្ចសហប្រតិបត្តិការអំពីយោធា និងចារកម្មជាមួយ អូស្រ្តាលីរហូតដល់ពេលដែលមានចំលើយជាផ្លូវការ របស់ប្រធានាធិបតី​អូស្រ្តាលី អំពីរាល់ការចោទប្រកាន់ថា ចារកម្មអូស្រ្តាលីលួចស្តាប់ទូរស័ព្ទរបស់ ប្រធានាធិបតី
ក៏ដូចជាបណ្តាមន្រ្តីជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី។​ប្រធានាធិបតី​ Yudhoyono បាននាំ
ចេញសេចក្តីប្រកាសនេះ បន្ទាប់ពីធ្វើអធិបតីភាពកិច្ចប្រជុំ មន្រ្តីជាន់ខ្ពស់ឥណ្ឌូនេស៊ី
នាថ្ងៃទី២០វិច្ឆិកា។

        ប្រធានាធិបតីលោក  Yuhhoyono ឲ្យដឹងថា ឥណ្ឌូនេស៊ីបានសំណូមពូរ រដ្ឋាភិ
បាលអូស្រ្តាលីមានចំលើយជាផ្លូវការអំពីបណ្តាព័ត៌មានលួចស្តាប់ទូរសព្ទ ដូចពោល
ខាងលើ។ ប៉ុន្តែ ប្រធានាធិបតីឥណ្ឌូនេស៊ីក៏បានសម្តែងក្តីសង្ឃឹមស្តារ​ឡើងវិញទំនាក់
ទំនងដ៏ល្អប្រសើជាមួយអូស្រ្តាលី ប្រសិនជារឿងអាស្រូវនេះ ត្រូវបានដោះស្រាយ។ មុននោះនាថ្ងៃទី១៨វិច្ឆិកា​ឥណ្ឌូនេស៊ីបានកោះហៅ ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំ
នៅអូស្រា្តលីត្រឡប់មកឥណ្ឌូនេស៊ីវិញដើម្បី ពិគ្រោះយោបល់អំពីបញ្ហាលួចស្តាប់
ទូរស័ព្ទនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ