ភាពទាល់ច្រកក្នុងកិច្ចចរចាសន្តិភាពរវាងរដ្ឋាភិបាលប៉ាគីស្ថាននិងតាលីបង់

ភាពទាល់ច្រកក្នុងកិច្ចចរចាសន្តិភាពរវាងរដ្ឋាភិបាលប៉ាគីស្ថាននិងតាលីបង់ - ảnh 1
ទិដ្ឋភាពនៃការវាយប្រហាដោយគ្រាប់បែក (រូបថតៈ AFP/TTXVN)


(VOVworld)-នាថ្ងៃទី១៧កុម្ភៈ ១ថ្ងៃបន្ទាប់ពីតាលីបង់សម្លាប់ភ្នាក់ងារសន្តិ សុខប៉ាគី
ស្ថានចំនួន២៣នាក់ ក្រុមចរចាររបស់រដ្ឋាភិបាលប៉ាគីស្ថានបានបដិសេធ ជួបជាមួយ
អ្នកសម្របសម្រួលតាលីបង់។ កាយវិការនេះសឲ្យឃើញពីភាពទាល់ ច្រកក្នុងកិច្ច
ចរចារសន្តិភាពរវាងរដ្ឋាភិបាលប៉ាគីស្ថាននិងកម្លាំងតាលីបង់នៅ ប្រទេសនេះ។ អ្នកសម្រុះសម្រួលនៃគណៈកម្មាធិការសន្ទនារបស់រដ្ឋាភិបាល ប៉ាគីស្ថាន  Irfan
Siddiqui ឲ្យដឹងថា គណៈកម្មាធិការនេះ នឹងមិនជួបជាមួយ អ្នកសម្របសម្រួលតា
លីបង់ឡើយ ព្រមទាំងអះអាងថា រាល់ការវាយប្រហាភេរ វកម្មនាពេលថ្មីៗនេះ បាន
ជះឥទ្ធិពលអសកម្មដល់ដំណើការចរចារដែលកំពុងប្រ ព្រឹត្តទៅនៅប្រទេសនេះ។
លោក Irfan Siddiqui ឲ្យដឹងថែមទៀតថា ក្នុងថ្ងៃទី១៨ កុម្ភៈគណៈកម្មាធិការសន្ទនា
របស់រដ្ឋាភិបាលនិងរៀបចំកិច្ចប្រជុំបន្ទាន់១សំដៅ ពិនិត្យចំពោះស្ថានភាពថ្មី
បំផុតបន្ទាប់ពីករណីសម្លាប់មនុស្សពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ