ភាពវិសេសវិសាលនៃសិល្បៈតុក្តាទឹករបស់វៀតណាមនៅអ៊ូស្ត្រាលី

ភាពវិសេសវិសាលនៃសិល្បៈតុក្តាទឹករបស់វៀតណាមនៅអ៊ូស្ត្រាលី - ảnh 1
ភាពវិសេសវិសាលរបស់សិល្បៈតុក្តាទឹកនៅអ៊ូស្ត្រាលី (Image: dulichvn.vn)


(VOVworld) – ភ្ញៀវទេសចរណ៍រាប់ពាន់នាក់បានកំសាន្តនិងគាំទ្រដ៏កក្តៅសំរាប់ បណ្ដានាទីរាំតុក្តាទឹករបស់វៀតណាមដែលក្រុមសិល្បៈរោងល្ខោនរាំតុក្តាទឹក
Thang Long បានសម្តែងក្នុងក្របខ័ណ្ឌ “ពិធីបុណ្យវប្បធម៌ទីក្រុង Darwin” នៅ
តំបន់ខាងជើង អ៊ូស្ត្រាលី។ ចាប់ពីថ្ងៃទី ២១ ដល់ទី ២៤ សីហា នៅរោងល្ខោន
ទឹក Darwin Waterfrontបណ្ដាសិល្បៈករសិល្បៈការិនីវៀតណាមបានឧទ្ទេសនាម
ដល់ទស្សនិកជនអ៊ូស្ត្រាលីភាពវិសេសវិសាលក្នុងជីរភាពរស់នៅប្រចាំថ្ងៃនៅ
ជនបទវៀតណាមនិងប្រវត្តិសាស្ត្រប្រជាជាតិវៀតណាមតាមរយៈបណ្ដានាទី
រាំតុក្តាទឹក។ ចូលរួមពិធីបុណ្យវប្បធម៌លើកនេះ កម្មវិធីរាំតុក្តាទឹកវៀតណាមបាន
ក្លាយទៅជាស្ពានមិត្តភាពតរភ្ជាប់ប្រជាជនអ៊ូស្ត្រាលីយល់បន្ថែមអំពីខឿនវប្បធម៌
ពោពេញទៅដោយអត្តសញ្ញាណរបស់ប្រជាជាតិ វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ