ភេវរកម្មនិយមគឺជាការគំរាមកំហែងចំពោះបណ្ដាប្រទេសជាសមាជិក CSTO

ភេវរកម្មនិយមគឺជាការគំរាមកំហែងចំពោះបណ្ដាប្រទេសជាសមាជិក CSTO - ảnh 1
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (Image: Vietnam+)

(VOVworld) – ភេវរកម្មនិយមគឺជាការគំរាមកំហែងចំពោះបណ្ដាប្រទេសជាសមាជិក
នៃសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO)។ សេចក្តីប្រកាសពោលខាងលើត្រូវ
បានប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាំចេញ ក្នុងសន្និសីទកំពូលបណ្ដា
ប្រទេសជាសមាជិក CSTO ដែលបានបញ្ចប់ នៅទីក្រុង Sochi រុស្ស៊ី នាថ្ងៃទី ២៣
កញ្ញា។ ប្រធានា ធិបតី Putin ក៏បានសង្កត់ធ្ងន់ថា៖ បញ្ហាភេវរកម្មជះឥទ្ធិពលអាក្រក់
ដល់ផលប្រយោធន៍របស់បណ្ដាប្រទេស CSTO។ ក្នុងសេចក្តីថ្លែងការរួមអំពីបញ្ហា
នៅស៊ីរី ដែលត្រូវបានអនុម័តនៅសន្និសីទលើកនេះ CSTO គាំទ្រការខំប្រឹងប្រែង
រៀបចំសន្និសីទអន្តរជាតិ “Geneva – 2” និងការព្រម ព្រៀងរបស់រុស្ស៊ិនិងអាមេរិក
អំពីការដាក់ឃ្លាំងអាវុធគីមីក្រោមការត្រួតពិនិត្យរបស់ សហគមន៍អន្តរជាតិ។ CSTO ក៏បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការប្រើប្រាស់អំពើហឹង្សារចំពោះជនស៊ីវិល ហើយប្រឆាំងជំទាស់រាល់សកម្មភាពយោធាភាវូ បនីយកម្មវិបត្តិនៅស៊ីរី។ ទន្ទឹមនឹង
នោះ CSTO ក៏បានមានគោលបំណងថា៖ ស៊ីរី ក៏ដូចជាបណ្ដាប្រទេសនៅមជ្ឈឹម
បូរព៌ារដោះស្រាយជំលោះដោយសន្តិវិធី។ក្នុងសន្និសីទលើកនេះ រុស្ស៊ីទទួលបាន
ឋានៈប្រធានប្តូរវេននៃ CSTO។ តាមលោក Putin ថា៖  អទិភាពជួរមុខរបស់រុស្ស៊ីក្នុង
ឋានៈថ្មីនេះគឺការបង្កើនកិច្ចសហប្រតិបត្តិ ការជាមួយបណ្ដាប្រទេសជាសមាជិក
របស់សហគមន៍បណ្ដាប្រទេសឯករាជ្យ (SNG) និងអង្គការសហប្រតិបត្តិការសៀង
ហាយ(SOC) លើវិស័យ សន្តិសុខ ការងារទប់ទល់ នឹងបទល្មើសគ្រឿងញៀន ភេវរកម្មនិងពួកឧទ្ទាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ