ម៉ាក្រូសេដ្ឋកិច្ចវៀតណាមកំពុងអភិវឌ្ឍន៍ស្ថិរភាព

(VOV)_នាថ្ងៃទី១០ មិថុនា នៅទីក្រុងហាណូយ ​ឧបនាយករដ្ឋមន្ត្រីវៀត​ណាម លោក
 Vu Van Ninh បានទទួលជួបសន្ទនាជាមួយ​គណៈប្រតិភូឃ្លាំមើលម៉ាក្រូសេដ្ឋកិច្ចនៃ​មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF)   ដឹកនាំដោយលោក Jonh Nelmes ដែល​កំពុង​ បំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានវាយតំលៃខ្ពស់ចំពោះរាល់ការជួយឧបត្ថម្ភរបស់ IMF សំរាប់វៀតណាមនា
ពេលកន្លងទៅ។ ទន្ទឹមនឹងនោះ លោក Vu Van Ninh ក៏បានអះអាងថា៖ ​រដ្ឋាភិបាលវៀតណាមនឹងបន្តរក្សារការរាំងស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ លោក ​
Jonh Nelmes  បានចាត់ទុកថា៖ ម៉ាក្រូសេដ្ឋកិច្ចរបស់​វៀតណាមកំពុង​អភិវឌ្ឍន៍​ដ៏ល្អប្រសើ អតិផរណាត្រូវបានថយចុះជាច្រើន។ លោក Jonh Nelmes  ក៏បាន សម្ដែងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ​​ឧបត្ថម្ភបច្ចេកទេស  ផ្លាស់ប្តូរបទពិសោធន៍ជាមួយបណ្ដាក្រសួង ស្ថាប័ន​វៀតណាមនាពេលខាងមុខនេះ៕

ម៉ាក្រូសេដ្ឋកិច្ចវៀតណាមកំពុងអភិវឌ្ឍន៍ស្ថិរភាព - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀត​ណាម លោក Vu Van Ninh បានទទួលជួបសន្ទនាជាមួយ​គណៈប្រតិភូឃ្លាំមើលម៉ាក្រូសេដ្ឋកិច្ចនៃ​មូលនិធិរូបីយវត្ថុអន្តរជាតិ(VOV)


ប្រតិកម្មទៅវិញ

ផ្សេងៗ