ម្ចាស់​​ឆ្នោតវាយតម្លៃខ្ពស់ ចំពោះការគ្រប់គ្រង​របស់រដ្ឋាភិបាលក្នុងការ​ប្រតិប​ត្តិ​​សេដ្ឋកិច្ច​សង្គម

(VOVWORLD) - រដ្ឋាភិបាលមានការដឹកនាំយ៉ាងដិតដល់ ការដោះស្រាយរាល់ការលំបាកនិងឧបសគ្គ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងច្បាស់លាស់ ត្រឹមត្រូវ និងសមស្របទៅ តាមស្ថានភាពជាក់ស្តែងនៃសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
ម្ចាស់​​ឆ្នោតវាយតម្លៃខ្ពស់ ចំពោះការគ្រប់គ្រង​របស់រដ្ឋាភិបាលក្នុងការ​ប្រតិប​ត្តិ​​សេដ្ឋកិច្ច​សង្គម - ảnh 1ម័យពិភាក្សាស្តីពីស្ថានភាពសេដ្ឋកិច្ច-សង្គម និងថវិការដ្ឋ នាព្រឹកថ្ងៃទី១ ខែមិថុនា។ (រូបថត៖ quochoi.vn)

បន្ទាប់ពីសម័យពិភាក្សាស្តីពីស្ថានភាពសេដ្ឋកិច្ច-សង្គម និងថវិការដ្ឋ នាព្រឹកថ្ងៃទី១ ខែមិថុនា ប្រជាពលរដ្ឋ និងម្ចាស់ឆ្នោតបានវាយតម្លៃចំពោះគ្រប់គ្រងប្រកបដោយភាពបត់បែន រហ័សរហួន និងខ្លាំងក្លារបស់រដ្ឋ រដ្ឋសភានិងរដ្ឋាភិបាល នាពេលកន្លងទៅ ដែលបានធ្វើឲ្យខឿនសេដ្ឋកិច្ចវៀតណាមបានបង្ហាញពីសញ្ញារុងរឿងជាច្រើន ហើយបានស្តារឡើងវិញបន្ទាប់ពីរយៈពេល២ ឆ្នាំរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ហេតុដូច្នេះ ជំនឿទុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់រដ្ឋាភិបាលកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រី Le Thi Huong ម្ចាស់ឆ្នោតមកពីទីក្រុងហាណូយបានធ្វើអត្ថាធិប្បាយថា៖ “ខ្ញុំសូមវាយតម្លៃខ្ពស់និងកោតសរសើរចំពោះការគ្រប់គ្រងរបស់បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងអត្រាខ្ពស់។ ប្រការនេះបានច្រានថយក្រោយជំងឺរាតត្បាត ធ្វើឲ្យជីវភាពរស់នៅ វិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញ ហើយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក៏កំពុងរីក ចម្រើនផងដែរ។ ទន្ទឹមនឹងនោះ ខ្ញុំចាត់ទុកថាការបើកទ្វារក្នុងន័យអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍ គឺជាចំណុចលេចធ្លោសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម។ យើងខ្ញុំក៏ជឿជាក់ផងដែរចំពោះ គោលមាគ៌ា និងគោលនយោបាយរបស់បក្ស រដ្ឋ និងរដ្ឋសភា។”

ទន្ទឹមនឹងនោះ សេដ្ឋកិច្ចវិទូ លោក Dinh Trong Thinh បានចាត់ទុកថា រដ្ឋាភិបាលគួរតែមានគោលនយោបាយបន្ថែមទៀត ក្នុងការគាំទ្រ កាត់បន្ថយពន្ធ ថ្លៃសេវាឲ្យបានសមស្រប និងតាមដានការវិវឌ្ឍនៃទីផ្សារ៖ “ក្នុងរយៈពេល ២ឆ្នាំនៃជំងឺរាតត្បាត ក៏ដូចជាចាប់តាំងពីការបើកដំណើរការ ស្តារខឿនសេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលមានការដឹកនាំយ៉ាងដិតដល់ ការដោះស្រាយរាល់ការលំបាកនិងឧបសគ្គ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងច្បាស់លាស់ ត្រឹមត្រូវ និងសមស្របទៅតាមស្ថានភាពជាក់ស្តែងនៃសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ យើងខ្ញុំជឿជាក់ថា ការគ្រប់គ្រងយ៉ាងដិតដល់ និងសមស្របរបស់រដ្ឋាភិបាល នឹងជួយឱ្យសហគ្រាសជំនះពុះពារលើការលំបាក ពន្លឿនដំណើរការស្តារនិងកំណើនសេដ្ឋកិច្ច ដើម្បីជំរុញ GDP របស់ប្រទេសជាតិឱ្យសម្រេចបានលទ្ធផលដ៏ល្អបំផុត”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ