មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់អាមេរិកប្រឆាំងចិនយោធាភាវូបនីយកម្មសមុទ្រខាងកើត


មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់អាមេរិកប្រឆាំងចិនយោធាភាវូបនីយកម្មសមុទ្រខាងកើត - ảnh 1
មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់អាមេរិកប្រឆាំងចិនយោធាភាវូបនីយកម្មសមុទ្រខាងកើត (Image: VNA)

(VOVworld) – ក្នុងសេចក្តីប្រកាសដែលត្រូវបាននាំចេញ​មុនពេលជំនួបជាមួយ
រដ្ឋ មន្ត្រីការបរទេសចិន លោក Wang Yi នៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ២៣
កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានប្រកាសថា៖ ទង្វើ
យោធាភា​វូបនីយកម្មមូលដ្ឋាននៅសមុទ្រខាងកើតនឹងមិនជួយឲ្យការខំប្រឹង
ប្រែងដោះស្រាយ ជំលោះអធិបតេយ្យភាពនៅតំបន់នេះបានឡើយ។ នាថ្ងៃដ
ដែល ប្រធានគណៈ កម្មាធិការកងកំលាំងព្រឹទ្ធសភាអាមេរិក ព្រឹទ្ធសមាជិក
គណៈបក្សសាធារណៈរដ្ឋ លោក John Mc Cain បានរិះគន់ទង្វើរបស់ចិននៅ
តំបន់អាស៊ីប៉ាស៊ីហ្វិក។ លោក Mc Cain អំពាវនាវឲ្យអាមេរិកជំរុញសេរីភាព
នាវាចរណ៍ក្នុងតំបន់។ ខណៈដែល ព្រឹទ្ធសមាជិកគណៈបក្សប្រជាធិបតេយ្យ
លោក Jack Reed បានវាយតំលៃដ៏ ច្បាស់លាស់ថា៖ ចិនគ្មានគោលដៅដើរ
តួនាទីជាភាគីមានការទទួលខុសត្រូវ នៅអាស៊ី-ប៉ាស៊ីហ្វិកឡើយ។ នៅការ
សួរដេញដោលនេះ​ មេបញ្ជាការនៃបញ្ជាការដ្ឋានប៉ាស៊ីហ្វិករបស់អាមេរិក
ឧត្តនាវី Harry Harris បានចាត់ទុកថា៖ ការដាក់ពង្រាយកាំជ្រួចក៏ដូចជាការ
កសាងព្រលានយន្តហោះរបស់ចិននៅសមុទ្រខាងកើតកំពុងធ្វើឲ្យផ្លាស់
ប្តូរស្ថានភាពនៅទីនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ