មជ្ឈដ្ឋានមន្ត្រីអាមេរិកនិងជប៉ុនបន្តគាំទ្រការចុះហត្ថលេខាលើ TPP

មជ្ឈដ្ឋានមន្ត្រីអាមេរិកនិងជប៉ុនបន្តគាំទ្រការចុះហត្ថលេខាលើ  TPP  - ảnh 1
មជ្ឈដ្ឋានមន្ត្រីអាមេរិកនិងជប៉ុនបន្តគាំទ្រការចុះហត្ថលេខាលើ TPP (VNA)


(VOVworld) – ​នាថ្ងៃទី ២៨ កញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry
បានដាស់តឿនរដ្ឋសភានៃប្រទេសនេះដែលគណៈបក្សសាធារណៈរដ្ឋកាន់ អំណាច
អុនម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ព្រម
ទាំងចាត់ទុកថា៖ ការបដិសេធ TPP នឹងធ្វើឲ្យមហន្តរាយដ៏ធ្ងន់ធ្ងរចំពោះ កិត្តិយស
និងសន្តិសុខជាតិរបស់អាមេរិក។ ទន្ទឹមឹនងនោះ ការបដិសេធចុះហត្ថ លេខាលើ
កិច្ចព្រមព្រៀងនេះនឹងរួមចំណែកលើកទឹកចិត្តគូប្រជែងរបស់វ៉ាស៊ីនតោនដូច
ជា៖ ចិននិងកូរ៉េខាងជើង ព្រមទាំង ធ្វើឲ្យសម្ព័ន្ធមិត្តរបស់អាមេរិក សង្ស័យការ
ប្តេជ្ញាចិត្តផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនទៅលើតំបន់អាស៊ី-ប៉ា ស៊ីហ្វិក។
ការដែល រដ្ឋសភាអាមេរិកប្រឆាំងជំទាស់  TPP គឺជាសញ្ញាដែលបាន សរឲ្យឃើញ
នូវភាពអន់ខ្សោយរបស់វ៉ាស៊ីនតោនដែលធ្វើឲ្យប៉េកាំងបន្តមានទង្វើ ឡើង
ជណ្តើរនៅសមុទ្រខាងកើតនិងរដ្ឋអំណាចព្យុងយ៉ាងបន្តកម្មវិធីកាំជ្រួចនិង
នុយក្លេអ៊ែរ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ក្នុងជំនួបនាថ្ងៃទី ២៨ កញ្ញា
នៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងសមភាគីសឹង្ហបុរី
 លោក Lee Hsien Loong បានឯកភាពសហប្រតិបត្តិការក្នុងការជំរុញ TPP
ចូលជាធរមានយ៉ាងឆាប់រហ័ស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ