មជ្ឈដ្ឋានសហគ្រាសជប៉ុនអបអរសារទរចំពោះ FTA ជាមួយ EU

(VOVWORLD) -ប្រធានសហព័ន្ធសហគ្រាសជប៉ុន លោក Hiroaki Nakanishi បានសង្កត់ធ្ងន់ថា FTA រវាង EU និងជប៉ុនគឺជាសមិទ្ធផលដ៏ធំធេងធេង ក្នុង បរិបទ បរិយាកាសសេដ្ឋកិច្ចសកលពេញទៅដោយកត្តាអស្ថិរភាព ។
មជ្ឈដ្ឋានសហគ្រាសជប៉ុនអបអរសារទរចំពោះ FTA ជាមួយ EU - ảnh 1 នាយករដ្ឋមន្ត្រីជប៉ុនលោក Shindo Abe

ថ្នាក់ដឹកនាំសហគ្រាសជប៉ុនបានអបអរសាទរចំពោះការព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលទើបនឹងបានសហភាពអឺរ៉ុប (EU) និងជប៉ុនចុះហត្ថលេខា ថ្ងៃទី ១៧ កក្កដា ដោយចាត់ទុកថា ព្រឹត្តិការណ៍នេះសំដៅបញ្ជូនសារទៅកាន់ពិភពលោកអំពីសារៈសំខាន់នៃពាណិជ្ជកម្មសេរីក្នុងបរិបទដែលលទ្ធិគាំពាំរនិយមបានងើបឡើងវិញ។ ថ្លែងមតិទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីចូលរួមពិធីចុះហត្ថលេខានៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុនលោក Shindo Abe នៅទីក្រុងតូក្យូនោះ ប្រធានសហព័ន្ធសហគ្រាសជប៉ុន លោក Hiroaki Nakanishi បានសង្កត់ធ្ងន់ថា FTA រវាង EU និងជប៉ុនគឺជាសមិទ្ធផលដ៏ធំធេងធេង ក្នុង បរិបទ បរិយាកាសសេដ្ឋកិច្ចសកលពេញទៅដោយកត្តាអស្ថិរភាព ។ ក្នុងពេលនោះ លោក Yoshimitsu Kobayashi ប្រធានសម្ព័ន្ធសមាគមថ្នាក់ដឹកនាំសហគ្រាសជប៉ុន បានអះអាងនូវសារៈសំខាន់នៃការព្រមព្រៀងពោលខាងលើ ខណៈដែលរាល់ឯកសារពាណិជ្ជកម្មពហុភាគីដទៃទៀតកំពុងប្រឈមមុខនឹងគ្រោះអាសន្ននៃលទ្ធគាំពារ
និយមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ