មជ្ឈដ្ឋានអ្នកជំនាញព្យាករណ៍ថាប្រទេសចិនបន្តបន្ថយគោលនយោបាយរូបិយវត្ថុ

(VOVWORLD) -ក្រុម អ្នកជំនាញ CICC បានចាត់ទុកថា PBoC ហាក់ដូចជានឹងបន្ថយអត្រាការប្រាក់ជាមូលដ្ឋាននៅក្នុងទីផ្សារបើកចំហ ក៏ដូចជាកាត់បន្ថយអត្រាទំនុកបំរុងនៅតាមធនាគារនានា។
មជ្ឈដ្ឋានអ្នកជំនាញព្យាករណ៍ថាប្រទេសចិនបន្តបន្ថយគោលនយោបាយរូបិយវត្ថុ - ảnh 1 ប្រាក់យ័ននិងប្រាក់ដុល្លារនៅធនាគារមួយនៅទីក្រុងប៉េកាំងប្រទេសចិន (រូបថត៖ AFP / VNA)

ក្រុមហ៊ុនមូលធនអន្តរជាតិចិន (CICC) ដែលជាសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុជំនាញខាងវិនិយោគចិនបាន ព្យាករណ៍ថាធនាគារប្រជាជនចិន (PBoC - ធនាគារមជ្ឈឹម) និងបន្ថយបន្តិចម្តងៗ នូវគោលនយោបាយរូបិយវត្ថុនិងបន្ត អនុវត្តកំណែទម្រង់រចនាសម្ព័ន្ធ សេដ្ឋកិច្ចក្នុងបរិបទ ដែលអស្ថិរភាពជាតិ និងអន្តរជាតិបានកើនឡើង។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានដកស្រង់ការវិភាគីរបស់ CICC ដែលថា ដោយប្រឈមនឹងការដាក់សម្ពាញនៃខឿនសេដ្ឋកិច្ចសកល បានធ្លាក់ចុះនោះ PBoC ត្រូវបានរំពឹងថានឹង បន្ថយគោលនយោបាយរូបិយវត្ថុបន្តិចម្តងៗ សំដៅដោះស្រាយស្ថានភាពតម្រូវការក្នុងស្រុកបានចុះខ្សោយ ដោយសារសកម្មភាព ត្រួតពិនិត្យហិរញ្ញវត្ថុយ៉ាងតឹងរឹង ក៏ដូចជាភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មជាមួយចិន។

ក្រុម អ្នកជំនាញ CICC បានចាត់ទុកថា PBoC ហាក់ដូចជានឹងបន្ថយអត្រាការប្រាក់ជាមូលដ្ឋាននៅក្នុងទីផ្សារបើកចំហ ក៏ដូចជាកាត់បន្ថយអត្រាទំនុកបំរុងនៅតាមធនាគារនានា សំដៅធានាកំណើនប្របដោយស្ថិរភាពក្នុងសកម្មភាពផ្គត់ផ្គង់រូបិយប័ណ្ណផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ