មេដឹកនាំជាជនបរទេសរបស់ IS កំពុងរត់គេចខ្លួនចេញពីស៊ីរី

(VOVWORLD) - មេដឹកនាំជាជនបរទេសរបស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស នៅស៊ីរី កំពុងរត់គេចខ្លួនចេញពីប្រទេសនេះ ក្រោយពីកងទ័ពរដ្ឋាភិបាលស៊ីរីជំរុញ ខ្លាំងយុទ្ធនាការវាយកំទេចការហុមព័ទ្ធរបស់ IS នៅទីក្រុង Deir al-Zour ប៉ែកខាង កើតប្រទេសនេះ។ 
មេដឹកនាំជាជនបរទេសរបស់ IS កំពុងរត់គេចខ្លួនចេញពីស៊ីរី - ảnh 1 ក្រុមរថយន្តដឹកជញ្ជូនខ្មាន់កាំភ្លើង IS ទៅកាន់ទីក្រុង Deir al-Zour កាលពីថ្ងៃទី២៨  សីហា (រូបថត៖ Xinhua/TTXVN)

(VOVworld) - មេដឹកនាំជាជនបរទេសរបស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស នៅស៊ីរី កំពុងរត់គេចខ្លួនចេញពីប្រទេសនេះ ក្រោយពីកងទ័ពរដ្ឋាភិបាលស៊ីរីជំរុញ ខ្លាំងយុទ្ធនាការវាយកំទេចការហុមព័ទ្ធរបស់ IS នៅទីក្រុង Deir al-Zour ប៉ែកខាង កើតប្រទេសនេះ។ ប្រភពព័ត៌មានមួយពីកងទ័ពស៊ីរីនាថ្ងៃទី៤ កញ្ញា ឲ្យដឹងថា មេដឹកនាំជាជនបរទេសរបស់ IS កំពុងស្វែងរកវិធានការដើម្បីរត់គេចខ្លួន ក្នុង កាលៈទេសៈដែលកម្លាំងឧទ្ទាម IS កំពុងត្រូវកងទ័ពស៊ីរីនិងសម្ព័ន្ធមិត្តវាយប្រហារ យ៉ាងខ្លាំងក្លា។ កងកម្លាំងស៊ីរីកំពុងជំរុញខ្លាំងការវាយប្រហារពីទិសចំនួន២ សំដៅ បំបែកបំបាក់ការហុមព័ទ្ធរបស់ IS នៅមូលដ្ឋានរបស់កងពលតូចលេខ ១៣៧ នៅ ប៉ែកខាងលិចទីក្រុង Deir al-Zour។ ព្រមទាំងកម្លាំងយោធាស៊ីរីក៏ជំរុញការវាយ ប្រហារពីប៉ែកខាងត្បូងតំបន់ជនបទ Raqqa ដែលស្ថិតនៅចម្ងាយ៣ គីឡូម៉ែត្រពី មូលដ្ឋានកងពលតូចពោលខាងលើផងដែរ។ មជ្ឈដ្ឋានមន្ត្រីខេត្ត Deir al-Zour សង្ឃឹមថា កងកម្លាំងស៊ីរីនឹងទៅកាន់មូលដ្ឋានកងពលតូចលេខ ១៣៧ នាយប់ ថ្ងៃទី៥ កញ្ញា ដើម្បីរំដោះប្រជាជនចំនួន៩៣ពាន់នាក់នៅខេត្តនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ