មេ​ដឹកនាំអាមេរិក - កូរ៉េខាងត្បូង - ជប៉ុននឹងជួប​ប្រជុំ​គ្នា​នៅខាងក្រៅកិច្ចប្រជុំកំពូល G7

(VOVWORLD) -  ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នឹងមានជំនួបត្រីភាគីជាមួយសមភាគីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅខាងក្រៅកិច្ចប្រជុំកំពូល G7។ 
មេ​ដឹកនាំអាមេរិក - កូរ៉េខាងត្បូង - ជប៉ុននឹងជួប​ប្រជុំ​គ្នា​នៅខាងក្រៅកិច្ចប្រជុំកំពូល G7 - ảnh 1មេដឹកនាំអាមេរិក - កូរ៉េខាងត្បូង - ជប៉ុនជួបប្រជុំគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ កាលពីខែមិថុនាឆ្នាំ២០២២។ រូបថត៖ AP

ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងកាលពីថ្ងៃទី ១៤ ឧសភា បានប្រកាសថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នឹងចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍឈានមុខគេនៅលើពិភពលោក (G7) នៅទីក្រុង Hiroshima របស់ជប៉ុន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩-២១ ខែឧសភា ហើយលោកនឹងមានជំនួបត្រីភាគីជាមួយសមភាគីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅខាងក្រៅកិច្ចប្រជុំកំពូលនេះ។ មេដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុនគ្រោងនឹងពិភាក្សាអំពីវិធានការសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងការឆ្លើយតបនឹងការគំរាមកំហែងនុយក្លេអ៊ែរ វិបត្តិថាមពល និងបញ្ហាប្រឈមរួមផ្សេងៗទៀត។ តាមការគ្រោងទុគ មេដឹកនាំនៃប្រទេសទាំងបីនឹងចេញសេចក្តីថ្លែងការណ៍រួម ស្តីពីវឌ្ឍនភាពនិងលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ជំនួសឱ្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ។

លោក Yoon Suk-yeol នឹងចូលរួមកិច្ចប្រជុំកំពូល G7 ក្នុងនាមជាមេដឹកនាំ នៃប្រទេសដែលត្រូវបានអញ្ជើញចូលរួម ដោយសារកូរ៉េខាងត្បូងមិនមែនជាសមាជិករបស់ G7 នោះទេ។ លោក Yoon Suk-yeol គ្រោងនឹងថ្លែងសុន្ទរកថាអំពីបញ្ហាស្បៀងអាហារ និងថាមពលនៅសម័យប្រជុំបើកចំហនៃកិច្ចប្រជុំកំពូល G7។ សម័យប្រជុំនេះមានការចូលរួមរបស់បណ្តាប្រទេសជាសមាជិក G7 និងប្រទេសភ្ញៀវចំនួន ៧ ផ្សេងទៀតរួមមាន៖ អូស្ត្រាលី ប្រេស៊ីល Comoros ប្រជុំកោះ Cook ឥណ្ឌា ឥណ្ឌូនេស៊ី និងវៀតណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ