មេដឹកនាំអាស៊ាន ចូលគាល់ព្រះមហាក្សត្រកម្ពុជា

(VOVWORLD) -  នាថ្ងៃទី១០ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Minh Chinh រួមជាមួយមេដឹកនាំបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចូលគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ។
មេដឹកនាំអាស៊ាន ចូលគាល់ព្រះមហាក្សត្រកម្ពុជា - ảnh 1ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ថតរូបអនុស្សាវរីយ៍ជាមួយមេដឹកនាំអាស៊ាន (រូបថត៖ Vu khuyen/ VOV)

ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាមានបំណងចង់ជំរុញស្មារតីសាមគ្គីភាព ភាពខ្លួនទីពឹងខ្លួន បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យរបស់អាស៊ាន បង្កើនកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រកបដោយសុខដុមរមនា និងធ្វើឱ្យទំនាក់ទំនងមិត្តភាពរវាងបណ្តាប្រទេសអាស៊ាន និងដៃគូកាន់តែស៊ីជម្រៅថែមទៀត។

មេដឹកនាំអាស៊ាន ចូលគាល់ព្រះមហាក្សត្រកម្ពុជា - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលគាល់ព្រះមហាក្សត្រកម្ពុជា  (រូបថត៖ Vu khuyen/ VOV)

ក្នុងនាមអាស៊ាន ព្រះចៅស៊ុលតង់ Hassanal Bolkiah ព្រះមហាក្សត្រប្រ៊ុយណេ (ប្រទេសកាន់តំណែងជាប្រធានប្ដូរវេនអាស៊ានឆ្នាំ ២០២១) និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo  (ប្រធានប្ដូរវេនអាស៊ានឆ្នាំ ២០២៣) បានសម្តែងជំនឿជាក់ថា ក្រោមអធិបតីភាពរបស់កម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២ កិច្ចប្រជុំកំពូលអាស៊ាននឹងទទួលបានលទ្ធផលជាក់ស្តែង។ មេដឹកនាំទាំងពីរបានអះអាងពីការគាំទ្រចំពោះកម្ពុជា ធានានូវភាពជោគជ័យសម្រាប់សន្និសីទនិយាយដោយឡែក និងឆ្នាំប្រធានអាស៊ានរបស់កម្ពុជានិយាយរួម ដោយបង្កើតបុព្វបទនិងកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការរបស់អាស៊ាននាប៉ុន្មានឆ្នាំខាងមុខ ដោយឈរលើស្មារតី “ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ