មេដឹកនាំអេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម ​អ៊ីស្រាអែល ពិភាក្សាអំពីស្ថិរភាពទីផ្សារថាមពល និង​សន្តិសុខស្បៀងអាហារ​

(VOVWORLD) - នាថ្ងៃទី ២២ ខែមីនា ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បានអញ្ជើញធ្វើអធិបតីកិច្ចប្រជុំជាមួយព្រះអង្គម្ចាស់ Abu Dhabi នៃប្រទេសអារ៉ាប់រួម(UAE) Sheikh Mohamed bin Zayed al-Nahya និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett នៅរមណីយដ្ឋាន Sharm al-Sheikh ស្ថិតនៅឆ្នេរសមុទ្រក្រហម។ 
មេដឹកនាំអេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម ​អ៊ីស្រាអែល ពិភាក្សាអំពីស្ថិរភាពទីផ្សារថាមពល និង​សន្តិសុខស្បៀងអាហារ​ - ảnh 1កិច្ចប្រជុំរវាងមេដឹកនាំប្រទេសទាំងបី អេហ្ស៊ីប អារ៉ាប់រួម និងអ៊ីស្រាអែល។ (រូបថត៖  AFP/TTXVN)

អ្នកនាំពាក្យការិយាល័យប្រធានាធិបតីអេហ្ស៊ីប លោក Bassam Rado បានឲ្យដឹងថា មេដឹកនាំទាំងបីបានពិភាក្សាអំពីថាមពល ស្ថិរភាពទីផ្សារ និងសន្តិសុខស្បៀងអាហារ ក៏ដូចជាបញ្ហាក្នុងតំបន់និងអន្តរជាតិផងដែរ។

កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តិទៅក្នុងបរិបទដែល UAE រួមជាមួយនឹងអារ៉ាប៊ីសាអូឌីត ប្រឆាំងជំទាស់នឹងការអំពាវនាវរបស់លោកខាងលិចឲ្យបង្កើនផលិតកម្មប្រេងរ៉ែ ដើម្បីបន្ធូរបន្ថយការកើនឡើងនៃតម្លៃប្រេងឆៅដោយសារតែជម្លោះនៅអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានោះ អេហ្ស៊ីបកំពុងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចដោយសារតែជម្លោះនៅអ៊ុយក្រែន បានបណ្តាលឱ្យរូបិយប័ណ្ណក្នុងស្រុកធ្លាក់ចុះ ១៤% នៅថ្ងៃទី ២១ ខែមីនា។ លើសពីនេះទៅទៀត អេហ្ស៊ីបក៏បានបាត់បង់ប្រភពភ្ញៀវទេសចរណ៍ពីរុស្ស៊ីនិងអ៊ុយក្រែន ហើយទទួលរងការកើនឡើងខ្ពស់ នៃតម្លៃនាំចូលស្រូវសាលី ដោយសាររុស្ស៊ីនិងអ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ស្រូវសាលីដ៏សំខាន់របស់ប្រទេសនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ