មាតុភូមិវៀតណាមតែងតែស្ថិតជានិច្ចក្នុងបេះដូងប្រជាជនវៀតណាមគ្រប់រូប

(VOVWORLD) - ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានផ្ញើសេចក្តីជូនពរឆ្នាំថ្មីដល់សហគមន៍ជនវៀតណាមនៅក្រៅប្រទេស។ 
មាតុភូមិវៀតណាមតែងតែស្ថិតជានិច្ចក្នុងបេះដូងប្រជាជនវៀតណាមគ្រប់រូប - ảnh 1លោកនាយករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាលជាមួយអាណិកជនវៀតណាមដែលចូលរួមកម្មវិធី និទាឃៈរដូវស្រុកកំណើត (រូបថតៈ៖ TTXVN)

នារសៀលថ្ងៃទី ២២ មករា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបជាមួយអាណិកជនវៀតណាមនៅឯបរទេសចំនួន ៥០ រូប ជាបញ្ញវន្តនិងពាណិជ្ជករដែលបានវិលត្រឡប់មកមាតុប្រទេសវិញពីប្រទេសនិងដែនដីចំនួន ២៣ ជុំវិញពិភពលោក ដើម្បីចូលរួមនិទាឃរដូវស្រុកកំណើត ឆ្នាំ ២០២២។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានផ្ញើសេចក្តីជូនពរឆ្នាំថ្មីដល់សហគមន៍ជនវៀតណាមនៅក្រៅប្រទេស។ ប្រមុខរដ្ឋាភិបាលបានចែករំលែកថា ក្នុងអំឡុងពេលដែលពោរពេញទៅដោយការលំបាកដែលបង្កឡើងដោយជំងឺកូវីដ-១៩ ប៉ុន្តែស្មារតីនិងប្រពៃណីសាមគ្គីភាព ភាព ធន់ និងការពុះពារលើការលំបាករបស់ប្រជាជនវៀតណាមនៅក្រៅប្រទេសកាន់តែបាន រីកសាយភាយ។ ពីប្រទេសមួយដែលមានអត្រាចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ទាបបំផុត វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំងប្រាំមួយដែលមានអត្រាគ្រប ដណ្តប់លើការចាក់វ៉ាក់សាំងខ្ពស់បំផុតនៅលើពិភពលោក។ ម៉ាក្រូសេដ្ឋកិច្ចបន្តរក្សាស្ថិរភាព; សកម្មភាពផលិតកម្មនិងអាជីវកម្មត្រូវបានស្តារឡើងវិញជាបណ្តើរៗ។ សមិទ្ធិផលសំខាន់ៗរបស់ប្រទេសជាតិ មួយផ្នែកបានមកពីការរួមចំណែកប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា និងប្រកបដោយការទទួលខុសត្រូវចំពោះមាតុភូមិរបស់ប្រជាជនវៀតណាមនៅឯបរទេសជាង ៥,៣ លាននាក់។

ដើម្បីបន្តសមិទ្ធិផលនានា តាមលោកនាយករដ្ឋមន្ត្រីថា នៅឆ្នាំ២០២២ វៀតណាមនឹងបន្តជំរុញការរួមផ្សំនៃផែន មហាសាមគ្គីជនជាតិទាំងមូល ក្នុងនោះមានការរួមចំណែក មានការចែករំលែក និងការចូលរួមយ៉ាងសកម្មរបស់បងប្អូនជនរួមជាតិវៀតណាមនៅក្រៅប្រទេស។ រដ្ឋាភិបាលនឹងបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការការពារប្រជាពលរដ្ឋ; បង្កើតបរិយាកាសអំណោយផលសម្រាប់ជនជាតិវៀតណាមនៅឯបរទេស រួមវិភាគទានបញ្ញាវ័ន្ន និងប្រាថ្នាអភិវឌ្ឍន៍ប្រទេសប្រកបដោយវិបុលភាព។

នាយប់ថ្ងៃទី ២២ ខែមករា នៅរោងមហោស្រពហាណូយបានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យសិល្បៈនិទាឃៈរដូវស្រុកកំណើតឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ