មីទ្ទីញរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណា-ប៉ាគីស្ថាន។

មីទ្ទីញរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណា-ប៉ាគីស្ថាន។ - ảnh 1
មីទ្ទីញរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណា-ប៉ាគីស្ថាន។


        VOV-នាថ្ងៃទី២៨ធ្នូនៅក្រុងហាណូយសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀត
ណាម​បានរៀបចំពិធីមីទ្ទីញរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនង
ការ​ទូតវៀតណាម-ប៉ាគីស្ថាន (ទី៨វិច្ឆិកា)។​ នៅពិធីអនុប្រធានសម្ព័ន្ធសមាគម
មិត្តភាព​វៀតណាមលោក Don Tuan Phong បានអះអាងនូវការបោះជំហានអភិវឌ្ឍន៍
គួរឲ្យ​កត់សម្គាល់នៃទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម-
ប៉ាគីស្ថាន​ក្នុងអំឡុង៤០ឆ្នាំកន្លងមក តាមនោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ
ក្នុងវិស័យ​នយោបាយបានបង្កបុព្វបទសំខាន់ឲ្យកិច្ចសហប្រតិបត្តិការលើច្រើន
វិស័យវៀតណាម-ប៉ាគីស្ថាន។​ ក្នុងឆ្នាំ២០១១ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី
ទទួលបាន៣២៤​លាន​ដុល្លារអាមេរិក។ អនុប្រធាន Don Tuan Phong ជឿជាក់ថា
ទំនាក់ទំនង​មិត្តភាព​និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ប៉ាគីស្ថាន
នឹងទទួល​បាន​សមិទ្ធិផលថ្មីដ៏ធំធេងជាច្រើនថែមទៀត ឆ្លើយតបនឹងផលប្រយោជន៍
ជាក់​ស្ដែង​របស់ប្រជាជាតិទាំងពីរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ