មធ្យោបាយផ្សព្វផ្សាយគុយបាបានចុះផ្សាយរូបភាពនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអគ្គមគ្គុទេស Fidel

មធ្យោបាយផ្សព្វផ្សាយគុយបាបានចុះផ្សាយរូបភាពនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអគ្គមគ្គុទេស Fidel - ảnh 1
មធ្យោបាយផ្សព្វផ្សាយគុយបាបញ្ជូនព័ត៌មានអំពីសកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (VOV)

        Vovworld-បញ្ជូនព័ត៌មានអំពីសកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម​លោក
Nguyen Tan Dung ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបាចាប់ពីថ្ងៃទី​២៦ដល់ថ្ងៃ
ទី២៨មិនា បន្តត្រូវបានចុះផ្សាយដោយលេចធ្លោលើកាសែតធំៗទាំង​អស់នៃ
ប្រទេសនេះក្នុងថ្ងៃទី២៨មិនា។

        កាសែត Granma ស្ថាប័នសារព័ត៌មានរបស់បក្សកុម្មុយនីស្តគុយបានិង​កាសែត​
Juventud Rebelde បានលៃទុកទំព័រមួយក្នុងផ្នែកព័ត៌មានក្នុងប្រទេស​ដើម្បី​ចុះផ្សាយ
រូបភាពជំនួបរវាងអគ្គមគ្គុទេស Fidel Castro និងនាយករដ្ឋមន្ត្រី Nguyen Tan Dung ជាមួយប្រធានបទដ៏ធំមួយថា សាក្សីអំពីជំនួបស្និទ្ធស្នាលនិង​មិត្តភាព។ រូបថត
ចំនួន៥ផ្ទាំងត្រូវបានចុះផ្សាយបានសឲ្យឃើញនូវភាពជិតស្និទ្ធ​រវាងថ្នាក់ដឹកនាំ
ទាំងពីររូបនៃប្រជាជាតិទាំងពីរជានិច្ចកាលផ្សាភ្ជាប់ក្នុងការតស៊ូ​និងកសាងប្រទេស
ជាតិ។

        ព័ត៌មាននិងរូបថតប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្ត្រីគុយបាលោក
Raul Castro Ruz ទទួលជួបសន្ទនានាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung សុទ្ធតែត្រូវបានចុះផ្សាយយ៉ាងគោរពបំផុតលើទំព័រទី១ ក្នុងនោះ​សង្កត់​ធ្ងន់ដល់
បំណងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរអំពីការបន្តផ្លាស់ប្តូរសន្ទនា​អំពីបញ្ហា
ក្នុងប្រទេសនិងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ