មានករណីប្រឆាំងជនជាតិអាស៊ីជាង ១០០ នៅអាមេរិកក្នុងឆ្នាំ ២០២០

(VOVWORLD) - ទោះជាយ៉ាងណាក៏ដោយ កាសែតនេះក៏បានក្រើនរំលឹកថា តួលេខដែលបានលើកឡើងដូចពោលខាងលើនេះ ត្រឹមតែជាព័ត៌មាន ដែលត្រូវបានសារព័ត៌មានចុះផ្សាយតែប៉ុណ្ណោះ ហើយមាន «ភ័ស្តុតាងច្បាស់លាស់នៃការស្អប់ខ្ពើមដោយបញ្ហាជាតិសាសន៍” នេះមានន័យថាវាអាចមានករណីជាច្រើនទៀត ដែលកំពុងប្រព្រឹត្តិទៅក្នុងជីវភាពរស់នៅជាក់ស្តែងតែម្តង។
មានករណីប្រឆាំងជនជាតិអាស៊ីជាង ១០០ នៅអាមេរិកក្នុងឆ្នាំ ២០២០ - ảnh 1ថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២១ បានប្រព្រឹត្តទៅការធ្វើក្បួនដង្ហែដើម្បីអំពាវនាវឱ្យបញ្ឈប់ការស្អប់ខ្ពើមជនអាមេរិកដើមកំណើតអាស៊ីនៅញូវយ៉ក (សហរដ្ឋអាមេរិក) (រូបថត៖ THX / TTXVN)

នាថ្ងៃទី ៥ ខែមេសា លទ្ធផលនៃការស៊ើបអង្កេតមួយដែលធ្វើឡើងដោយកាសែត New York Times ស្តីពីការកើនឡើងអំពើររើសអើងប្រឆាំងនឹងជនអាមេរិកដើមកំណើតអាស៊ី ចាប់តាំងពីការផ្ទុះឡើងជំងឺកូវីដ-១៩ បានបង្ហាញថាមានករណីជាង ១១០ ដែលទាក់ទងនឹងការប្រឆាំងនឹងជនអាមេរិកដើមកំណើតអាស៊ី ត្រូវបានរាយការណ៍នៅប្រទេសនេះចាប់ពីខែមីនាឆ្នាំ ២០២០ ។

ទោះជាយ៉ាងណាក៏ដោយ កាសែតនេះក៏បានក្រើនរំលឹកថា តួលេខដែលបានលើកឡើងដូចពោលខាងលើនេះ ត្រឹមតែជាព័ត៌មាន ដែលត្រូវបានសារព័ត៌មានចុះផ្សាយតែប៉ុណ្ណោះ ហើយមាន «ភ័ស្តុតាងច្បាស់លាស់នៃការស្អប់ខ្ពើមដោយបញ្ហាជាតិសាសន៍” នេះមានន័យថាវាអាចមានករណីជាច្រើនទៀត ដែលកំពុងប្រព្រឹត្តិទៅក្នុងជីវភាពរស់នៅជាក់ស្តែងតែម្តង។

ផ្អែកលើលទ្ធផលនៃការស្ទង់មតិ កាសែតនេះបានវាយតម្លៃថា “ការរើសអើងប្រៀបដូចជាហេតុផលមួយ នេះគឺជាប្រការពិបាកបញ្ជាក់ពីប្រវត្តិសាស្ត្រនោះឡើយ” ព្រមទាំងអះអាងថាលទ្ធផលនៃការធ្វើស្ថិតិ ទំនងជា មួយផ្នែកតូចនៃស្ថានភាពអំពើរហិង្សានិងការយាយី ដែលជនអាមេរិកដើមកំណើតអាស៊ី កំពុងតែ ប្រឈមមុខក្នុងប៉ុន្មានឆ្នាំកន្លងមកប៉ុណ្ណោះ ពីព្រោះបញ្ហារើសអើងតែងតែត្រូវបានធ្វើការស្ថិតិនិងរាយការណ៍មិនគ្រប់គ្រាន់ទេ  ហើយមានតែករណីធ្ងន់ធ្ងរ ទើបតែទាក់ទាញការយកចិត្តទុកដាក់ពីសហគមន៍តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ