មន្ត្រីជាន់ខ្ពស់ចិនទទួលជួបសន្ទនាជាមួយបេសកជនពិសេសរបស់សាធារណៈរដ្ឋប្រជាធិបតីប្រជាមានិតកូរ៉េ

(VOVworld) - នាថ្ងៃទី ២២ ឧសភា អនុប្រធានរណសិរ្សមាតុភូមិចិននិងជាប្រធាន គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកម្មុយនិស្តចិន លោក Wang Jiarui បានទទួលជួបសន្ទនាជាមួយប្រធានអគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជន សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉ លោក Choe Ryong Hae នៅរដ្ឋធានី
ប៉េកាំង (ចិន)។ គោលដៅនៃដំណើរទស្សនកិច្ចរបស់លោក Choe Ryong Hae នៅ ប៉េកាំងលើកនេះគឺសំដៅជួបចរចារជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់ចិនអំពីការកែលំអរ
ទំនាក់ទំនងទ្វេភាគី ដែលត្រូវប្រេះស្រាំ បន្ទាប់ពីព្យុងយ៉ាងដំណើការសាកល្បង
នុយក្លេអ៊ែរលើទី ៣ នាខែមិនាឆ្នាំ ២០១៣ កន្លងមក។ ភាគីទាំង ២ អាចពិភាក្សាអំពី រាល់វិធានការកែលំអរទំនាក់ទំនងរវាងព្យុងយ៉ាងជាមួយអាមេរិកនិងកូរ៉េខាងត្បូង
ទៀតផង។ នាដើមខែនេះ ធនាគាពាណិជ្ជកម្មចិនបានបញ្ឈប់សកម្មភាពហិរញ្ញវត្ថុ
ជាមួយធានាគាពាណិជ្ជកម្មក្រៅប្រទេស ស.ប.ប.ក.។ តាមមជ្ឈដ្ឋានអ្នកវិភាគឲ្យ
ដឹងថា៖ កាយវិការនេះត្រូវបានចាត់ទុកជាវិធានការដាក់ទណ្ឌកម្មរបស់ប៉េកាំងចំពោះ
ការសាកល្បងនុយក្លេអ៊ែររបស់ព្យុងយ៉ាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ