មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើងមកកាន់ប្រទេសចិន

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុន បានដកស្រង់ប្រភពព័ត៌មាន ដោយនិយាយថា មន្រ្តីយោធាជាន់ខ្ពស់កូរ៉េខាងជើងមួយរូប បានមកដល់ប្រទេសចិន នៅថ្ងៃទី ១៦ ខែសីហា ក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានភាពប្រសើរឡើង។
មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើងមកកាន់ប្រទេសចិន - ảnh 1

អគ្គនាយកស្នងការនយោបាយនៃកងទ័ពប្រជាជនកូរ៉េខាងជើង លោក Kim Su-gil (ទី ៣ ឆ្វេង) និងមន្រ្តីប្រតិភូកូរ៉េខាងជើងបានថតរូបអនុស្សាវរីយ៍នៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្យុងយ៉ាង មុនពេលចាកចេញទៅបំពេញទស្សនកិច្ចនៅប្រទេសចិននាថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០១៩ (រូបថត៖ TTXVN)

គណៈប្រតិភូកូរ៉េខាងជើងត្រូវបានដឹកនាំដោយអគ្គនាយកស្នងការនយោបាយ នៃ កង ទ័ពប្រជាជនកូរ៉េខាងជើង  លោក Kim Su-gil បានមកដល់អាកាសយានដ្ឋានទីក្រុង ប៉េកាំង នៅថ្ងៃទី ១៦ ខែសីហា។ យោងតាម Kyodo ក្នុងដំណើរទស្សនិច្ចនេះ មន្ត្រីកូរ៉េខាងជើងនឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនងយោធាទ្វេភាគី ជាមួយដៃគូចិននិងផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពភូមិសាស្ត្រនយោបាយជុំវិញឧបទ្វីបកូរ៉េ។

ព្រឹត្តិការណ៍ពាក់ព័ន្ធ នៅថ្ងៃទី ១៦ ខែសីហា វិមានប្រធានាធិបតីកូរ៉េខាងត្បូង (វិមានបៃតង) បានអំពាវនាវអោយកូរ៉េខាងជើង បញ្ឈប់ការបាញ់វត្ថុមិនស្គាល់អត្តសញ្ញាណ ដោយបង្ហាញការព្រួយបារម្ភថា សកម្មភាពទាំងនេះអាចបង្កើនភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េជាពុំខាន។

ការអំពាវនាវដោយវិមានបៃតងនាំចេញ ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ស្តីពីលទ្ធផលនៃកិច្ចប្រជុំបន្ទាន់អូសបន្លាយរយៈពេលច្រើនម៉ោង របស់ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង (NSC)។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីយោធាកូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុមិនស្គាល់អត្តសញ្ញាណចំនួន ២ ទៀត ឆ្ពោះទៅសមុទ្រជប៉ុន។ វិមានបៃតងបានបញ្ជាក់ថា វត្ថុហោះហោះទាំងពីរដែលកូរ៉េខាងជើងទើបបានគេធ្វើតេស្ត គឺជាវត្ថុរយៈចម្ងាយខ្លី ប៉ុន្តែមិនបានបង្ហើបពីព័ត៌មានលម្អិតជាក់លាក់នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ