មន្ត្រី​រកូរ៉េខាងត្បូងនិងអាមេរិក ជួប​ពិភាក្សាគ្នាអំពីបញ្ហាកូរ៉េខាងជើង

(VOVWORLD) - នៅថ្ងៃទី ១៩ ខែមេសា រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Lee In-young បានជួបពិភាក្សាជាមួយបេសកជនពិសេសអាមេរិក ទទួលបន្ទុកកូរ៉េខាងជើង លោក Sung Kim ដើម្បីស្វែងរកវិធានការនាំឲ្យកូរ៉េខាងជើងវិលត្រឡប់មកកាន់តុចរចាវិញ។
មន្ត្រី​រកូរ៉េខាងត្បូងនិងអាមេរិក ជួប​ពិភាក្សាគ្នាអំពីបញ្ហាកូរ៉េខាងជើង - ảnh 1ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង រាយការណ៍អំពីការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។ (រូបថត៖ CNBC)

ភាគីទាំងពីរបានពិភាក្សាគ្នាអំពីរបៀបដើម្បី “រក្សាស្ថិរភាពស្ថានការណ៍នយោបាយដ៏ធ្ងន់ធ្ងរ” នៅឧបទ្វីបកូរ៉េនាបច្ចុប្បន្ន។ លោករដ្ឋមន្ត្រី Lee In-young បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចំបាច់ត្រូវរក្សាកិច្ចសហប្រតិបត្តិការគោលនយោបាយយ៉ាងជិតស្និទ្ធ មុននឹងពិធីស្បថចូលកាន់តំណែងរបស់រដ្ឋបាលប្រធានាធិបតីជាប់ឆ្នោតថ្មី លោក Yoon Suk-yeol ក៏ដូចជាសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីតភ្ជាប់កិច្ចសន្ទនាជាមួយកូរ៉េខាងជើង។

រីឯខ្លួនវិញ លោក Sung Kim បានឲ្យដឹងថា សហរដ្ឋអាមេរិកនៅតែបើកចំហលទ្ធភាពនៃសកម្មភាពការទូត និងការជ្រៀតជ្រែកចំពោះទីក្រុងព្យុងយ៉ាង ប៉ុន្តែបានសង្កត់ធ្ងន់ថាទីក្រុងវ៉ាស៊ីនតោននឹងឆ្លើយតបទៅនឹងសកម្មភាពបង្ករឿងហេតុរបស់កូរ៉េខាងជើង តាមរយៈការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង។

ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង លោក Sung Kim ក៏បានជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Choi Young-joon ដើម្បីពិភាក្សាអំពីស្ថានភាពនយោបាយនាពេលថ្មីៗនេះ រួមទាំងការបាញ់បង្ហោះមីស៊ីលកាលពីចុងសប្តាហ៍មុន ដែលកូរ៉េខាងជើងបានប្រកាសថា ជាការសាកល្បងមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ