មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីជាច្រើនរូបបានលាលែងពីតំណែង

(VOVWORLD) - ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១និង ២២ សីហា មានមន្រ្តីជាន់ខ្ពស់ ៩ រូបនៅក្នុងគណៈរដ្ឋមន្ត្រី អូស្ត្រាលី បានលាលែងពីដំណែងក្នុងពេលតែមួយ ដើម្បីបង្ហាញពីទស្សនៈគាំទ្ររបស់ពួកគេចំពោះរដ្ឋមន្ត្រីមហាផ្ទៃលោក Peter Dutton ដែលទើបនឹងលាលែងពីដំណែង បន្ទាប់ពីលោករូបនេះ ទទួលការបរាជ័យ ចំពោះមុខនាយករដ្ឋមន្ត្រី លោក  Malcolm Turnbull នៅឯការបោះឆ្នោតទំនុកចិត្តរបស់គណបក្សសេរីនិយមនាថ្ងៃទី២១ខែសីហា។
មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីជាច្រើនរូបបានលាលែងពីតំណែង - ảnh 1 នាយករដ្ឋមន្ត្រីលោក Malcolm Turnbull បានឈ្នះលោក Peter Dutton រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដោយសម្លេងគាំទ្រ 48-38 (រូបថតៈ http://theaustralian.com.au/)

ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ទាំង៩រូបនេះមានទាំង ជំនួយរដ្ឋមន្ត្រីក្រសួងថវិការ; រដ្ឋមន្ត្រី ឧបការីនាយករដ្ឋមន្ត្រី;  រដ្ឋមន្ត្រីក្រសូងអភិវឌ្ឍន៍អន្តរជាតិនិងប៉ាស៊ីហ្វិក។ រដ្ឋមន្រ្តីយុត្តិធម៌និងបណ្តាញសន្តិសុខ; រដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មមនុស្ស; រដ្ឋមន្ត្រីក្រសួងពាណិជ្ជ កម្ម; រដ្ឋមន្រ្តីក្រសួងពលរដ្ឋនិងរដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ទោះជាយ៉ាងណាក្តី សំណើទាំងនេះមិនទាន់បាននាយករដ្ឋមន្រ្តី Turnbull យល់ស្របនៅឡើយ។

វិបត្តិនាពេលបច្ចុប្បន្នពុំទាន់មានសញ្ញាបញ្ចប់ ដោយសារលោក Dutton មិនលើកលែងលទ្ធភាពចុះឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីលើកទី២ Turnbull ក្នុងការបោះ ឆ្នោតរបស់គណបក្សសេរីនិយម គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ខែសីហាខាងមុខ។

 រីឯ នាយករដ្ឋមន្រ្តី Turnbull ក៏បានបដិសេដិសេធនូវលទ្ធភាពអនុវត្តន៍ការបោះ ឆ្នោត សកលមុនកាលកំណត់ ព្រមទាំងអំពាវនាវឱ្យរដ្ឋាភិបាល សាមគ្គីភាព បើមិនអញ្ជឹងនឹងប្រឈមមុខនឹងការបរាជ័យក្នុងការបោះឆ្នោតបន្ទាប់ ដែលគ្រោងនឹងប្រព្រឹត្តទៅនាដើមឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ