មន្ត្រីសុខាភិបាលនៅប្រទេសជាច្រើនបានស្នើរឲ្យចាក់វ៉ាក់សាំងបង្ការកូវីដ១៩ តែមួយដូសសម្រាប់កុមារដែលមានអាយុលើសពី ១២ ឆ្នាំ

(VOVWORLD) - មន្ត្រីសុខភិបាលអង់គ្លេស ន័រវេស ស៊ុយអែត និងដាណឺម៉ាក បានស្នើរឲ្យចាក់វ៉ាក់សាំងបង្ការកូវីដ១៩របស់ក្រុមហ៊ុន Pfizer/BioNTech ឬ Moderna តែមួយដូសប៉ុណ្ណោះសម្រាប់កុមារ។

មន្ត្រីសុខាភិបាលនៅប្រទេសជាច្រើនបានស្នើរឲ្យចាក់វ៉ាក់សាំងបង្ការកូវីដ១៩ តែមួយដូសសម្រាប់កុមារដែលមានអាយុលើសពី ១២ ឆ្នាំ - ảnh 1ភ្នាក់ងារសុខាភិបាលចាក់វ៉ាក់សាំង កូវីដ ១៩ សម្រាប់កុមារនៅ Los Angeles រដ្ឋ California សហរដ្ឋអាមេរិក (រូបថតឯកសារ៖ AFP/TTXVN)

យោងតាមកាសែត The New York Times អ្នកជំនាញអង់គ្លេស និងន័រវេសបានជឿជាក់ថា ចំពោះកុមារអាយុចាប់ ពី១២ ឆ្នាំឡើងទៅ ការចាក់វ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer/BioNTech តែមួយដូស អាចរួមចំណែកក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផង និងជៀសវាងការរងឥទ្ធិពលបន្ទាប់បន្សំពីការចាក់វ៉ាក់សាំងពីរដូសផង។ ក្នុងពេលជាមួយគ្នានោះ អាជ្ញាធរស៊ុយ អែត និងដាណឺម៉ាក បានផ្តល់អនុសាសន៍ថា ក្មេងជំទង់គួរតែចាក់វ៉ាក់សាំង Moderna តែមួយ ដូសប៉ុណ្ណោះ។

មុននេះ កាលពីខែមិថុនា ក្រុមប្រឹក្សាមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋ អាមេរិក(CDC) បានយល់ស្របថា អត្ថប្រយោជន៍ពីការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុចាប់ពី ១២ឆ្នាំឡើងទៅ គឺច្រើនជាងហានិភ័យដែលអាចកើតមានឡើង។  យោងតាមទិន្នន័យ ការចាក់វ៉ាក់សាំងនឹងទប់ស្កាត់បានការឆ្លងមេរោគប្រហែល ៥,៧០០ករណី ការសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២១៥ករណី និងការស្លាប់ចំនួន ២ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ