មិនទាន់រកឃើញកម្មាភិបាល បុគ្គលិកនៃទីភ្នាក់ងារតំណាងវៀតណាមនៅបរទេសឆ្លងវីរុស COVID-19 ឡើយ

(VOVWORLD) -  ក្រសួងការបរទេសបានស្នើឲ្យបេសកម្មតំណាងរបស់វៀតណាមនៅឯបរទេស ជ្រួតជ្រាបនូវស្មារតី “ប្រកាន់ខ្ជាប់នូវភារកិច្ច” អនុវត្តកិច្ចការការបរទេសយ៉ាងសកម្ម និងត្រៀមជាស្រេចការពារពលរដ្ឋវៀតណាមក្នុងករណីចាំបាច់។

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសនាថ្ងៃទី ២៦ ខែមីនា ដែលទាក់ទងនឹងការងារ ការពារសុខភាព សម្រាប់អ្នកការទូតវៀតណាមនៅឯបរទេស នាគ្រាផ្ទុះជំងឺឆ្លង COVID-19 អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានចែករំលែក៖ ចាប់តាំងពីបានទទួលព័ត៌មានអំពីការឆ្លងរាលដាលនៃជំងឺនេះ ក្រសួងការបរទេសបានផ្សព្ធផ្សាយឲ្យអ្នកការទូតទាំងអស់ជ្រួតជ្រាបនិងបង្កើនស្មារតីទទួលខុសត្រូវ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីណែនាំរបស់បក្ស រដ្ឋ និងរដ្ឋាភិបាល ស្តីពីការបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹង COVID-19 រួមជាមួយបទប្បញ្ញត្តិនិងតម្រូវការនៃការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតរបស់ប្រទេសដែលខ្លួនកំពុងរស់នៅ។ ក្រសួងបានស្នើ ឲ្យបេសកម្មតំណាងរបស់វៀតណាមនៅឯបរទេស ជ្រួតជ្រាបនូវស្មារតី “ប្រកាន់ខ្ជាប់នូវភារកិច្ច” អនុវត្តកិច្ចការការបរទេសយ៉ាងសកម្ម និងត្រៀមជាស្រេចការពារពលរដ្ឋវៀតណាមក្នុងករណីចាំបាច់។

រហូតមកដល់ពេលនេះ មិនទាន់រកឃើញកម្មាភិបាលនិងបុគ្គលិកនៃស្ថាប័នតំណាងវៀតណាមនៅឯបរទេសឆ្លង COVID-19 ឡើយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ