មិនទាន់សម្រេចបានកិច្ចព្រមព្រៀងណាមួយអំពីជំនួបរវាងប្រធានាធិបតីអ៊ុយក្រែននិងរុស្ស៊ី

(VOVWORLD) - មុននោះ ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres នាថ្ងៃទី ២៦ មេសា នៅទីក្រុងម៉ូស្គូ ប្រធានាធិបតីរុស្ស៊ី លោក Putin បានសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូ មិនបដិសេធការចរចាជាមួយក្រុងគៀវឡើយ ហើយសង្ឃឹមថា ភាគីទាំងពីរអាចសម្រេចបានកិច្ចព្រមព្រៀងតាមរយៈផ្លូវការទូត។
មិនទាន់សម្រេចបានកិច្ចព្រមព្រៀងណាមួយអំពីជំនួបរវាងប្រធានាធិបតីអ៊ុយក្រែននិងរុស្ស៊ី - ảnh 1ប្រធានាធិបតីនៃប្រទេសនេះ លោក Volodymyr Zelensky និងសមភាគីរុស្ស៊ី
លោក Vladimir Putin។ (រូបថត៖ AFP/TTXVN)
កាលពីថ្ងៃទី ២៧ ខែមេសា ប្រធានក្រុមចរចារបស់អ៊ុយក្រែនលោក Mykhailo Podolyak បានឲ្យដឹងថា មិនទាន់មានកិច្ចព្រមព្រៀងណាមួយអំពីការប្រារព្ធកិច្ចប្រជុំ រវាងប្រធានាធិបតីនៃប្រទេសនេះ លោក Volodymyr Zelensky និងសមភាគីរុស្ស៊ី លោក Vladimir Putin  ដើម្បីពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន នៅឡើយ ទោះបីជាមាន ការខិតខំប្រឹងប្រែងពីទួកគីដើម្បីរៀបចំកិច្ចប្រជុំបែបនេះក៏ដោយ។
យោងតាមលោក Podolyak ពេលវេលា និងកន្លែងសម្រាប់ជំនួបរវាងប្រធានា ធិបតីអ៊ុយក្រែន និងរុស្ស៊ី មិនទាន់ត្រូវបានកំណត់នៅឡើយទេ។
មុននោះ ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres នាថ្ងៃទី ២៦ មេសា នៅទីក្រុងម៉ូស្គូ ប្រធានាធិបតីរុស្ស៊ី លោក Putin បានសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូ មិនបដិសេធការចរចាជាមួយក្រុងគៀវឡើយ ហើយសង្ឃឹមថា ភាគីទាំងពីរអាចសម្រេចបានកិច្ចព្រមព្រៀងតាមរយៈផ្លូវការទូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ