មន្ទីរពេទ្យចល័តវៀតណាមចូលរួមភារកិច្ចរក្សាសន្តិភាពរបស់ អ.ស.ប. នៅស៊ូដង់ខាងត្បូង


មន្ទីរពេទ្យចល័តវៀតណាមចូលរួមភារកិច្ចរក្សាសន្តិភាពរបស់ អ.ស.ប. នៅស៊ូដង់ខាងត្បូង - ảnh 1
មន្ទីរពេទ្យចល័តវៀតណាមចូលរួមភារកិច្ចរក្សាសន្តិភាពរបស់ អ.ស.ប. នៅស៊ូដង់ខាងត្បូង (VNA)

(VOVworld) – ការងារបណ្តុះបណ្ដាលហ្វឹកហាត់កម្មាភិបាលត្រៀមរៀបចំសំរាប់
គ្រឿងឧបករណ៍នៃមន្ទីរពេទ្យចល័តលេខ ១ របស់វៀតណាមត្រូវបានជំរុញយ៉ាង
ខ្លាំងដើម្បីនាចុង​ឆ្នាំ ២០១៧ នេះអាចទទួលបានភារកិច្ចរក្សាសន្តិភាពរបស់
 អ.ស.ប. នៅប្រទេសស៊ូដង់ខាងត្បូង។ នេះគឺជាការបញ្ជាណែនាំរបស់ អនុរដ្ឋមន្ត្រី
ក្រសួងរការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ដែល
បាននាំចេញនៅជំនួបធ្វើការជាមួយមន្ទីរពេទ្យទ័ពលេខ ១៧៥ និងមន្ទីរពេទ្យ
ចល័តលេខ ១ នៅទីក្រុងហូជីមិញ នាថ្ងៃទី ២២ កុម្ភៈ។ ថ្លែងមតិនៅទីនេះ
ឧត្តមសេនីយ៍ឯក  Nguyen Chi Vinh ស្នើរឲ្យមន្ទីរពេទ្យបន្តបណ្ដុះបណ្ដាល​និង
 ហ្វឹកហាត់ជំនាញនិងភាសាបរទេសសំរាប់កំលាំងវេជ្ជបណ្ឌិតដែលនឹងចូលរួម
ក្នុង មន្ទីរពេទ្យចល័ត ព្រមទាំង បញ្ជូនប្រភពធនធានមនុស្សទៅធ្វើការងារ
នៅបណ្ដា​មន្ទីរពេទ្យចល័តរបស់ជប៉ុននិងអង់គ្លេស់ដើម្បីរៀនសូត្របទពិសោធន៍។​
តាម គំរោង មន្ទីរពេទ្យចល័តលេខ ១ នឹងដាក់ឲ្យដំណើការជាផ្លូវការក្នុងឋានៈជា
កំលាំងរក្សាសន្តិភាពរបស់ អ.ស.ប. នៅប្រទេសស៊ូដង់ខាងត្បូង នាខែ​មេសា​ឆ្នាំ
២០១៨ ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ