មន្រ្តីប៉ាឡេស្ទីន ព្រមាន UAE ពីផលវិបាកនានាមកពីកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអែល

(VOVWORLD) -  នាថ្ងៃទី ២០ ខែសីហា លោក Azzam El- Almad ដែលជាសមាជិកជាន់ខ្ពស់នៃចលនាហ្វាតារបស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានឲ្យដឹងថាការសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រា   អែល នឹងធ្វើឲ្យអេមីរ៉ាតអារ៉ាប់រួមស្ថិតនៅភាពឯកោជាមួយនឹងពិភពអារ៉ាប់។
មន្រ្តីប៉ាឡេស្ទីន ព្រមាន UAE ពីផលវិបាកនានាមកពីកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអែល - ảnh 1 ក្រុមបាតុករប៉ាឡេស្ទីនប្រឆាំងជំទាស់នឹងកិច្ចព្រមព្រៀងស្តីពីការធ្វើប្រក្រតីភាពនូវទំនាក់ទំនងរវាងអ៊ីស្រាអែលនិងអេមីរ៉ាតអារ៉ាប់រួម ដែលធ្វើឡើងដោយអាមេរិក។ (ប្រភព៖ AFP)

លោក Almad បានអះអាងថាកិច្ចព្រមព្រៀងរវាងអេមីរ៉ាតអារ៉ាប់រួមនិងអ៊ីស្រា អែលគឺដើរផ្ទុយនឹងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់នាឆ្នាំ ២០០២ ។

ហេតុដូច្នេះរាល់កិច្ចព្រមព្រៀងស្តីពីការធ្វើឲ្យប្រក្រតីភាពនូវទំនាក់ទំនងឯកតោភាគីរវាងបណ្តាប្រទេសក្នុងប្លុកអារ៉ាប់ ជាមួយអ៊ីស្រាអែល គឺត្រូវបាន «បដិសេធ» តែម្តង។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានសង្កត់ធ្ងន់ថា ការប្រកាន់ខ្ជាប់នូវគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ "គឺជាការធ្វើ  តេស្តពិតប្រាកដចំពោះគោលជំហររបស់ប្រទេសអារ៉ាប់ទាំងអស់អំពីបញ្ហាទីក្រុងហ្សេរុយសាឡឹម " ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ