មនុស្សចំនួនជិត៨៨០នាក់លើទូទាំងប្រទេសចុះឈ្មោះបេក្ខជនសមាជិកសភានីតិកាលទី១៤

(VOVworld)-គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានឲ្យដឹងថា បន្តាប់ពីសន្និសីទពិគ្រោះយោបល់លើកទី៣មក នាបច្ចុប្បន្នលើទូទាំងប្រទេស វៀតណាមមានសមាជិក៧៧៩នាក់ពីមជ្ឈឹមដល់តំបន់បានបញ្ជូលក្នុងបញ្ជី ឈ្មោះដាក់ជូនក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។ នាថ្ងៃទី២៧មេសាខាងមុខ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតនឹងប្រកាសបញ្ជីឈ្មោះជាផ្លូវការ។

        ព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី២១មេសា ក្រុមប្រឹក្សាជនជាតិនៃរដ្ឋ
សភាបានរៀបចំសន្និសីទហ្វឹកហ្មឹនជំនាញឃោសនាដណ្តើមសន្លឹកឆ្នោត សម្រាប់បេក្ខជនសមាជិកសមាជិការសភានិងក្រុមប្រឹក្សាប្រជាជនអាណាត្តិ ២០១៦-២០២១ចំនួន៩០នាក់ជាជនជាតិភាគតិចនៅ១៧ខេត្តភាគខាងជើង។ ថ្លែងមតិក្នុងសន្និសីទនេះ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បាន
អះអាងថា ការធានាឲ្យបេក្ខជនជាជនជាតិភាគតិចបានចូលរួមក្នុងការឃោសនា ដណ្តើមសន្លឹកឆ្នោតជាសិទ្ធិនយោបាយខ្ពស់ និងជាសិទ្ធិស្មើគ្នារវាងជនជាតិនានា ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។ លោកស្រីមានបំណងថា ឆ្លងតាមវគ្គបណ្តុះ 
បណ្តាលនេះ បេក្ខជនចូលរួមនឹងសិក្សាស្រាវជ្រាវនូវទឹ្រស្តីនិងការអនុវត្តជាក់
ស្តែង។ លោកស្រីអនុប្រធានរដ្ឋសភាក៏បានក្រើនរំលឹកបេក្ខជនជាជនជាតិភាគ តិចគប្បីក្តាប់ជាប់និងជ្រួតជ្រាបនូវគោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ
ផហដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ