មនុស្សជាង ១៨,៤ លាននាក់ឆ្លងជំងឺ Covid-19 នៅទូទាំងពិភពលោក

(VOVWORLD) - យោងតាមទំព័រស្ថិតិ worldometers.info បានបង្ហាញថា រហូតដល់  ម៉ោង១ ព្រឹកថ្ងៃទី ៤ ខែសីហា (តាមម៉ោង UTC) ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅលើពិភពលោកបានកើនឡើងដល់ ១៨.៤៣៤.៥០៣ នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦៩៦.៨០២ នាក់។
មនុស្សជាង ១៨,៤ លាននាក់ឆ្លងជំងឺ Covid-19 នៅទូទាំងពិភពលោក - ảnh 1 បុគ្គលិកពេទ្យយកសំណាកធ្វើតេសត្តជំងឺ Covid-19 នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។ (រូបភាព៖  Reuters)

នៅទ្វីបអាស៊ី នាបច្ចុប្បន្នឥណ្ឌាជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយមានអ្នកឆ្លងជំងឺចំនួន ១.៨៥៥.៣៣១ នាក់។ នេះក៏ជាប្រទេសដែលមានចំនួនករណីឆ្លងវីរុស SARS-CoV-2 ជាប់ចំណាត់ថ្នាក់ទីបីនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក (៤.៨៦៤.៥២២ ករណី) និងប្រេស៊ីល (២.៧៥១.៦៦៥ ករណី) ។

រួមជាមួយប្រទេសឥណ្ឌា ហ្វីលីពីន ឥណ្ឌូនេស៊ី និងជប៉ុនគឺជា «ចំណុចក្តៅគគុក»នៃការផ្ទុះជំងឺរាតត្បាតកូវីដ១៩នៅអាស៊ីផងដែរ។ ក្នុងរយៈពេល ២៤ ម៉ោងប្រទេសទាំងបីដូចពោលខាងលើនេះ បានកត់ត្រាករណីឆ្លងជំងឺថ្មីពី ១.៥០០ រហូតដល់លើសពី ៣.០០០ ករណីផងដែរ។

 រីឯនៅទ្វីបអឺរ៉ុបវិញ ប្រទេសរុស្ស៊ីជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ទី ៤ ដោយសារជំងឺរាតត្បាតកូវីជ១៩ នៅលើពិភពលោក ដោយបានរកឃើញអ្នកឆ្លងជំងឺថ្មីចំនួន ៥.០០០ នាក់ថែមទៀតក្នុងមួយថ្ងៃ។ បច្ចុប្បន្ននេះ រុស្ស៊ីមានករណីឆ្លងជំងឺមានចំនួន ៨៥៦.២៦៤ ករណី និងករណីស្លាប់មានចំនួន ១៤.២០៧ ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ