មនុស្សជាង ៤៩,៦ លាននាក់បានឆ្លងវីរុស Covid-19 នៅទូទាំងពិភពលោក

(VOVWORLD) - យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ និង ៣០ នាទីព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា (ម៉ោង UTC) ពិភពលោកបានកត់ត្រាថាមានមនុស្សជាង ៤៩,៦៤ លាននាក់បានឆ្លងជំងឺកូវីដ១៩ (COVID-19) ដែលក្នុងនោះមានមនុស្សចំនួន ១,២៤ លាននាក់បានស្លាប់។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក សហរដ្ឋអាមេរិកបានកត់ត្រាអ្នកឆ្លងជំងឺថ្មីចំនួន ១២៩.៦៣៤ នាក់ ហើយក៏ជាអត្រាខ្ពស់បំផុតនៅលើពិភពលោក។ រហូតមកដល់ពេលនេះចំនួនមនុស្សសរុបដែលបានឆ្លងជំងឺកូវីដ១៩ នៅអាមេរិកបានលើសពី ១០ លាននាក់ ដែលក្នុងនោះមានមនុស្សជាង ២៤២.០០០ នាក់បានស្លាប់។

នៅក្នុងចំណុចក្តៅគគុកនៃជំងឺរាត្បាតនៅទ្វីបអឺរ៉ុប ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ប្រទេសបារាំង អ៊ីតាលី និងប៉ូឡូញ គឺជាប្រទេសចំនួន ៣ ដែលមានចំនួនអ្នកឆ្លងជំងឺថ្មីខ្ពស់បំផុត ដែលក្នុងនោះបារាំងមានអ្នកឆ្លងជិត ៦០.៥០០ នាក់ទៀតនិងមាន ៨២៨ នាក់បានស្លាប់។ រហូតមកដល់ពេលនេះទ្វីបអឺរ៉ុបទាំងមូល មានអ្នកឆ្លងជំងឺចំនួន ១១,៦២ លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ២៨៧.០០០ នាក់ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ