មនុស្ស​​ជិត ១៨០នាក់បានស្លាប់នៅថ្ងៃដំបូងដែលអ៊ីស្រាអែលបើកការវាយប្រហារលើតំបន់ហ្គាហ្សាឡើងវិញ

(VOVWORLD) - ដូចនឹងការព្រួយបារម្ភរបស់សាធារណៈមតិ ការបើកយុទ្ធនាការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាឡើងវិញកាលពីថ្ងៃទី ១ ខែធ្នូ ធ្វើឱ្យជនស៊ីវិលប៉ាឡេស្ទីនជាច្រើននាក់បានស្លាប់។ 

ចំនួនអ្នកស្លាប់ និងរងរបួសសរុបនៅក្នុងការវាយប្រហារទាំងអស់របស់កងទ័ពអ៊ីស្រាអែលលើតំបន់ហ្គាហ្សា នៅថ្ងៃទី ១ ខែធ្នូ បានធ្វើឱ្យប្រជាជនចំនួន ១៧៨ នាក់ស្លាប់ និងជិត ១.០០០នាក់ផ្សេងទៀតរងរបួស ដែលភាគច្រើនគឺជាជនស៊ីវិល រួមទាំងកុមារ និងស្ត្រី។

មនុស្ស​​ជិត ១៨០នាក់បានស្លាប់នៅថ្ងៃដំបូងដែលអ៊ីស្រាអែលបើកការវាយប្រហារលើតំបន់ហ្គាហ្សាឡើងវិញ - ảnh 1អាគារមួយដែលរងការបំផ្លិចបំផ្លាញនៅក្នុងការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ រូបថត៖ Sputnik

រីឯខ្លួនវិញ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា កម្លាំងទ័ពជើងអាកាសរបស់ខ្លួនបានវាយប្រហារលើគោលដៅជាង ២០០កន្លែងរបស់ចលនាអ៊ីស្លាមហាម៉ាស។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) ក៏បានប្រកាសថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានបាញ់មីស៊ីលជាង ៥០ គ្រាប់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ មីស៊ីលទាំងនេះត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome ហើយមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ