មនុស្សជិត ៥១ លាននាក់មានការងារធ្វើក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២

(VOVWORLD) - ក្នុងត្រីមាសទី៣ឆ្នាំនេះ ចំនួន មនុស្ស អាយុចាប់ពី ១៥ ឆ្នាំឡើងទៅ ដែលមានការងារធ្វើ គឺប្រហែល ៥១ លាននាក់ កើន ឡើងជាង ២៥,៥ ម៉ឺននាក់បើធៀបនឹងត្រីមាសមុន ហើយកើនឡើង ៣,៥ លាននាក់បើ ធៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០២១។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីស្ថានភាពពលករនិងការងារក្នុងត្រីមាសទី៣ និង៩ខែកន្លងមក ក្នុងឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ ខែតុលា នៅទីក្រុង ហាណូយ អគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា៖ ក្នុងត្រីមាសទី៣ឆ្នាំនេះ ចំនួន មនុស្ស អាយុចាប់ពី ១៥ ឆ្នាំឡើងទៅ ដែលមានការងារធ្វើ គឺប្រហែល ៥១ លាននាក់ កើន ឡើងជាង ២៥,៥ ម៉ឺននាក់បើធៀបនឹងត្រីមាសមុន ហើយកើនឡើង ៣,៥ លាននាក់បើ ធៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០២១។ ទីផ្សារការងារ បានងើបឡើងវិញ យ៉ាងល្អជាមួយ នឹងចំនួនមនុស្សដែលមានការងារធ្វើនៅក្នុងត្រីមាសនេះ បានកើនឡើងយ៉ាងខ្លាំង ហើយសម្រេចបានចំនួនខ្ពស់ជាងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដែលជា ដំណាក់កាលមុនពេលជំងឺរាតត្បាតកូវីដ-១៩ កើតឡើង។ ក្នុងចំណោមពលករសរុប ទាំង ៥១ លាននាក់ដែលមានការងារធ្វើនោះ វិស័យសេវាកម្មមានសមាមាត្រធំបំផុត ដោយស្រូបយកអត្រា៣៩%។ ពលករក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រូបយកសមាមាត្រទាបបំផុតគឺ ២៧,៦%។ លោក Pham Hoai Nam ប្រធាននាយកដ្ឋានជំរឿនប្រជាជននិងការងារ អគ្គនាយកដ្ឋានស្ថិតិបានធ្វើអត្ថាធិប្បាយថា៖
“ជាមួយនឹងសមិទ្ធិផលដែលយើងបានដឹង ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈ ពេល ៩ ខែកន្លងទៅ និងក្នុងត្រីមាសទី ៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន យើងបានវិលត្រឡប់មកដំណាក់កាលឆ្នាំ២០១៩វិញជាបណ្តើរៗ។ ទីផ្សារការងារ បើ យោងតាមការព្យាករណ៍ ត្រីមាសទី៤ នឹងបន្តប្រសើរឡើង ជាមួយនឹងវិធានការនិង ដំណោះស្រាយបង្កើតការងារធ្វើរបស់រដ្ឋាភិបាល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ