មនុស្សរាប់ពាន់នាក់ចូលរួមការងារជួយសង្គ្រោះក្នុងការរញ្ជួយដីខ្លាំងនៅម៉ិកស៊ិក

(VOVWORLD) - ប្រជាពលរដ្ឋម៉ិកស៊ិករាប់ពាន់នាក់បានចូលរួមការងារជួយ សង្គ្រោះបន្ទាប់ពីការរញ្ជួយដីដែលមានកំរិត ៧,១ Richter បានកើតមានឡើងនាថ្ងៃទី ១៩ កញ្ញានៅភាគកណ្ដាលប្រទេសនេះ ដែលធ្វើឲ្យមនុស្សចំនួន ១៣៨ នាក់ត្រូវស្លាប់ និងបំផ្លាញចោលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ 
មនុស្សរាប់ពាន់នាក់ចូលរួមការងារជួយសង្គ្រោះក្នុងការរញ្ជួយដីខ្លាំងនៅម៉ិកស៊ិក - ảnh 1 មនុស្សរាប់ពាន់នាក់ចូលរួមការងារជួយសង្គ្រោះក្នុងការរញ្ជួយដីខ្លាំងនៅម៉ិកស៊ិក

(VOVworld) – ប្រជាពលរដ្ឋម៉ិកស៊ិករាប់ពាន់នាក់បានចូលរួមការងារជួយ សង្គ្រោះបន្ទាប់ពីការរញ្ជួយដីដែលមានកំរិត ៧,១ Richter បានកើតមានឡើងនាថ្ងៃទី ១៩ កញ្ញានៅភាគកណ្ដាលប្រទេសនេះ ដែលធ្វើឲ្យមនុស្សចំនួន ១៣៨ នាក់ត្រូវស្លាប់ និងបំផ្លាញចោលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ កំលាំងសមត្ថកិច្ចបានចាត់ទុកថា៖ ចំនួនជនរងគ្រោះដោយគ្រោះធម្មជាតិនេះនឹងបន្តកើនឡើង។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ម៉ិកស៊ិកលោក Miguel Angel Osorio Chong បានចាត់ទុកថា៖ គប្បីដាក់ពង្រាយ កំលាំងជួយសង្គ្រោះថែមទៀត។ ក្នុងពេលនោះ អភិបាលក្រុង Mexico City លោក  Miguel Angel Mancera បានឲ្យដឹងថា៖ អាគារចំនួន ៥៥ នៅទីក្រុងនេះត្រូវបានបំផ្លាញ ឬ រងឥទ្ធិពលដ៏ធ្ងន់ធ្ងរក្រោយការរញ្ជួយដី។ ខ័ណ្ឌ Roma គឺជាតំបន់ដែលរងឥទ្ធិពលដ៏ ធ្ងន់ធ្ងរបំផុត ហើយនៅរដ្ឋធានី  Mexico City បានមានមនុស្សចំនួនជាង ៣០ នាក់ត្រូវ ស្លាប់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ