មនុស្សរាប់ពាន់អ្នកចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

មនុស្សរាប់ពាន់អ្នកចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1
មនុស្សរាប់ពាន់អ្នកចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ


(VOVworld)- មនុស្សរាប់ពាន់អ្នកមកពីគ្រប់តំបន់ក្នុងទូទាំងប្រទេសវៀតណាម
បានចូលប្រាង្គគោរព វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងបំណងសម្តែងនូវ
មនោសញ្ជេតនារបស់ខ្លួនចំពោះ អគ្គមគ្គុទេសជាទីគោរពស្រឡាញ់ក្នុងឱកាស
រំលឹកខួបលើកទី១២៦នៃទិវាកំណើតរបស់លោក ថ្ងៃទី១៩ឧសភា។ ក្នុងចរន្ត មនុស្សមកគោរពវិញ្ញក័្ខន្ធលោកប្រធានហូជីមិញនាថ្ងៃទី១៩ឧសភានោះ មាន មនុស្សច្រើនជាអតីតយុទ្ធជន។ លោក Hoang Van Lieu មកពីខេត្ត Yen Bai បាន
ចែករំលែកថា៖

“ខ្ញុំបានមកកន្លែងនេះច្រើនដងហើយ ប៉ុន្តែលើកនេះបានមកចំនឹងថ្ងៃខួបកំណើត
របស់ លោកប្រធានហូជីមិញ។ បំណងគឺមានច្រើនដែរ ជាពិសេសគឺចង់ឲ្យជំនាន់ វ័យក្មេងខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានច្រើនថែមទៀត ជាពិសេស គឺ ធ្វើ
តាមគំរូសីលធម៌លោកប្រធានហូជីមិញ។​ហើយភារកិច្ចរបស់ប្រជាពលរដ្ឋកាន់ តែ
ធ្ងន់ធ្ងរជាង ពិសេសគឺការបោះឆ្នោតនាពេលខាងមុខ ដើម្បីជ្រើសរើសឲ្យបាន តំណាងរបស់ខ្លួនដែលអាចអនុវត្តនូវពាក្យទូន្មានរបស់លោកប្រធាន”៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ