មនុស្សរាប់ម៉ឺននាក់ធ្វើការដង្ហែក្បួននៅទីក្រុងឡុងដ៍ដើម្បីអំពាវនាវឱ្យមានការប្រមូលមតិសាធារណជនលើកទីពីរ

(VOVWORLD) - នាថ្ងៃទី២០ខែតុលា មនុស្សរាប់ម៉ឺននាក់ដែលជាអ្នកគាំទ្រសហភាពអឺរ៉ុប (EU) បាន ដើរចេញតាមដងផ្លូវនៅទីក្រុងឡុងដ៍ដើម្បីធ្វើបាតុកម្មអំពាវនាវឲ្យរៀបចំការប្រមូលមតិសាធារណជនថ្មីឡើងវិញស្តីអំពីការដែលប្រទេសអង់គ្លេសចាកចេញពីសហភាព អឺរ៉ុបឬហៅថា Brexit ។
មនុស្សរាប់ម៉ឺននាក់ធ្វើការដង្ហែក្បួននៅទីក្រុងឡុងដ៍ដើម្បីអំពាវនាវឱ្យមានការប្រមូលមតិសាធារណជនលើកទីពីរ - ảnh 1 មនុស្សរាប់ម៉ឺននាក់ធ្វើការដង្ហែក្បួននៅទីក្រុងឡុងដ៍ដើម្បីអំពាវនាវឱ្យមានការប្រមូលមតិសាធារណជនលើកទីពីរ

អង្គភាពរៀបចំការធ្វើបាតុកម្មនេះមានមនុស្សចូលរួមប្រមាណ 100.000 នាក់  រួមជាមួយវត្តមានរបស់សមាជិកសភាមកពីគណៈបក្សនយោបាយនានារបស់ប្រទេសអង់គ្លេសទៀតផង។នេះគឺជាបាតុកម្មមួយដែលមានទ្រង់ទ្រាយធំបំផុត គិតតាំងពីសម័យដើមរហូតមកដល់ពេលនេះសំដៅស្នើសុំឲ្យរដ្ឋាភិបាលរៀបចំការស្ទង់មតិសាធារណជនស្តីពីបទបញ្ញត្តិនានាក្នុង Brexit។  

ការធ្វើបាតុកម្មនេះបានប្រព្រឹត្តទៅនៅក្នុងបរិបទរដ្ឋាភិបាលអង់គ្លេសកំពុង ប្រឈមនឹងសម្ពាធដែលកំពុងតែកើនខ្លាំងឡើងដោយសារតែយុទ្ធសាស្រ្តនៃការចរចាBrexit គ្មានប្រសិទ្ធភាពផងដែរ។ រហូតដល់ពេលប្ចុប្បន្ននេះ រាល់កិច្ចចរចារដើម្បី ឈានទៅរកកិច្ចព្រមព្រៀង «លែងលះគ្នា» ចុងក្រោយនេះនៅតែជាប់គាំងដោយសារតែមានការប្រឆាំងជំទាស់ជាច្រើនពីរដ្ឋអំណាចរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May៕

ប្រតិកម្មទៅវិញ

ផ្សេងៗ