មនុស្សរាប់សែននាក់ធ្វើបាតុកម្មប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍របស់អាមេរិក

(VOVWORLD) -នាថ្ងៃទី ៣០ ខែមិថុនា មនុស្សរាប់សែននាក់បានធ្វើ បាតុកម្មនៅទូទាំងប្រទេសអាមេរិកដើម្បីប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍របស់ប្រធានា ធិបតីអាមេរិកលោក Donald Trump ក្នុងបរិបទសកម្មជនអំពាវនាវឱ្យរំលាយស្ថាប័ន ទទួលបន្ទុកអន្តោប្រវេសន៍និងគយសហរដ្ឋអាមេរិក (ICE) ។
មនុស្សរាប់សែននាក់ធ្វើបាតុកម្មប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍របស់អាមេរិក - ảnh 1មនុស្សរាប់សែននាក់ធ្វើបាតុកម្មប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍របស់អាមេរិក 

បាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោនត្រូវបានប៉ាន់ស្មានមានមនុស្សប្រមូលផ្តុំប្រមាណ ៣០.០០០ នាក់ដែលចាប់ផ្តើមធ្វើបាតុកម្មពីឧទ្យាន  Lafayette នៅជិតសេតវិមានមុនពេល ប្រមូលផ្តុំគ្នាឆ្ពោះទៅកាន់ជ្រលង់ភ្នំ Capitol ។

រិឯនៅទីក្រុង Chicago មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា ដើម្បីហែក្បួន ទៅកាន់ការិយាល័យមូលដ្ឋាននៃស្ថាប័នទទួលបន្ទុកអន្តោប្រវេសន៍សហព័ន្ធរបស់របស់សហរដ្ឋនេះ។ ទន្ទឹមនេះក៏មានព្រឹត្ដិការណ៍ចំនួនជាង ៦០០ ត្រូវបាន រៀបចំឡើងនៅទូទាំងសហរដ្ឋអាមេរិកផងដែរ។

គួរបញ្ជាក់ថារលកបាតុកម្មដូចពោលខាងនេះបានធ្វើឡើងក្នុងបរិបទគោលន យោបាយបំបែកគ្រួសារជនអន្តោប្រវេស ន៍ខុសច្បាប់ហេតុដូច្នេះហើយកុមារទាំងអស់ត្រូវបានបំបែកពីឪពុកម្តាយរបស់ពួកគេនៅតំបន់ព្រំដែនជាប់នឹង ម៉ិកស៊ិក។ រដ្ឋាភិបាលរបស់លោក Donald Trump នៅតែត្រូវរងទទួលការជំទាស់ក្នុងប្រទេស ក៏ដូចជារងការរិះគន់ពីសហគមន៍អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ