មនុស្សរាប់សិបនាក់ត្រូវស្លាប់ក្នុងការវាយប្រហារនៅទីក្រុងម៉ានីលហ្វីលីពីន

(VOVWORLD) - មនុស្សយ៉ាងហោចណាស់ចំនួន ៣៤ នាក់ត្រូវស្លាប់ក្នុងការប្លន់ ប្រដាប់អាវុធដែលបានកើតមានឡើងនាព្រឹកថ្ងៃទី ២ មិថុនានៅទីកន្លែងសំរាក់ លំហែរកាយ Resorts World Manila របស់ហ្វីលីពីន។
មនុស្សរាប់សិបនាក់ត្រូវស្លាប់ក្នុងការវាយប្រហារនៅទីក្រុងម៉ានីលហ្វីលីពីន - ảnh 1 មនុស្សរាប់សិបអ្នកត្រូវស្លាប់ក្នុងការវាយប្រហារនៅទីក្រុងម៉ានីលហ្វីលីពីន

(VOVworld) – មនុស្សយ៉ាងហោចណាស់ចំនួន ៣៤ នាក់ត្រូវស្លាប់ក្នុងការប្លន់ ប្រដាប់អាវុធដែលបានកើតមានឡើងនាព្រឹកថ្ងៃទី ២ មិថុនានៅទីកន្លែងសំរាក់ លំហែរកាយ Resorts World Manila របស់ហ្វីលីពីន។ កាណាល់ ANC News បានឲ្យដឹងថា៖ ជនរងគ្រោះត្រូវស្លាប់ដោយមិនអាចដកដង្ហើមបានក្នុងពេលដែល ស្វែងរកផ្លូវលួចរត់ចេញពីទីកន្លែងកើតហេតុ។ កំលាំងប៉ូលីសបានកំណត់មុខ សញ្ញាបានម្នាក់ដែលមិនទាន់ដឹងច្បាស់ពីអត្តសញ្ញាណនោះឡើយបានសម្លាប់ខ្លួនបន្ទាប់ពីបាញ់រះទៅលើក្រុមបុគ្គលិកសន្តិសុខដែលកំពុងដាក់ពង្រាយនៅទីកន្លែងកើតហេតុនោះ។  មជ្ឈដ្ឋានមន្ត្រីបានឲ្យដឹងដែមទៀតថា៖ មនុស្សចំនួន ៥៤ នាក់ទៀត រងរបួសក្នុងការវាយប្រហារ។ អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទទួលខុសត្រូវដំណើរការវាយប្រហារពោលខាងលើ។ ប៉ុន្តែ មេបញ្ជាការប៉ូលីសជាតិហ្វីលីពីន លោក Ronald dela Rosa បានអះអាងថា៖ ការវាយប្រហារនេះមិនជាទង្វើភេរវកម្មទេតែជាការប្លន់ដោយជនប្រដាប់អាវុធមួយក្រុមបង្កឡើងប៉ុណ្ណោះ។ នាបច្ចុប្បន្ន កងទ័ពហ្វីលីពីនកំពុងតាមដានរាល់ទង្វើ ហើយកំលាំងប៉ូលីសប្រដាប់ អាវុធត្រូវបានដាក់ពង្រាយនៅទីកន្លែងកើតហេតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ