មីយ៉ាន់ម៉ាខិតខំប្រឹងប្រែងសហការជាមួយអាស៊ាន ដើម្បីដោះស្រាយភាពជាប់គាំងខាងនយោបាយ

(VOVWORLD) - ការចូលរួមចរចាររបស់លោក Wunna Maung Lwin បានបង្ហាញពីការខិតខំប្រឹងប្រែងក្នុងកិច្ចសហការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីស្វែងរកដំណោះស្រាយចំពោះភាពជាប់គាំងនយោបាយនៅក្នុងប្រទេសនេះ។
មីយ៉ាន់ម៉ាខិតខំប្រឹងប្រែងសហការជាមួយអាស៊ាន ដើម្បីដោះស្រាយភាពជាប់គាំងខាងនយោបាយ - ảnh 1រថយន្តយោធាដើរល្បាតតាមដងផ្លូវក្នុងទីក្រុងម៉ាន់ដាន់ប្រទេសមីយ៉ាន់ម៉ាថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២១ ( រូបថត៖ AFP / VNA)

រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin បានអញ្ជើញទៅបំពេញបេសកកម្មទៅកាន់ប្រទេសថៃកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ដើម្បីធ្វើការចរចាការទូតដែលទាក់ទងទៅនឹងព្រឹត្តិការណ៍នយោបាយថ្មីៗនៅប្រទេសនេះ។ ការចូលរួមចរចាររបស់លោក Wunna Maung Lwin  បានបង្ហាញពីការខិតខំប្រឹងប្រែងក្នុងកិច្ចសហការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីស្វែងរកដំណោះស្រាយចំពោះភាពជាប់គាំងនយោបាយនៅក្នុងប្រទេសនេះ។ គួរបញ្ជាក់ថានាពេលកន្លងមក យោធាមីយ៉ាន់ម៉ាបានសន្យាថានឹងរៀបចំការបោះឆ្នោត និងផ្ទេរអំណាច ព្រមទាំងបដិសេធលើការធ្វើរដ្ឋប្រហារក៏ដូចជាការចោទប្រកាន់ពីរលកនៃការធ្វើបាតុកម្មអំពើហិង្សាក្នុងស្រុកនាពេលបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ